Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិន្ធុ

Chuon Nath's Khmer-Khmer Dictionary
  1. សិន្ធុ ( ន.នាមសព្ទ ) [សិន-ធុ ]
    នទី, ទន្លេ; មហា​សមុទ្រ; ទឹក, ធ្នារ​ទឹក ។ ឈ្មោះ​ទន្លេ​មួយ, សម័យ​សព្វ​ថ្ងៃ​ហៅ ស៊ិន្ទ, ស៊ិន្ធ ឬ ឥណ្ឌុស (Sind, sindh ឬ Indus), មាន​ក្បាល​ចេញ​មក​ពី​ប្រទេស​ហិមពាន្ត​ប៉ែក​ខាង​លិច ហូរ​មក​ខាង​ត្បូង កាត់​ដែន​គន្ធារៈ (បញ្ជ័ប) ឱប​ប្រទេស​ឥណ្ឌា​ពី​ខាង​លិច​ចូល​មក​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ប៉ែក​ខាង​លិច ត្រង់​លំហ​សមុទ្រ​ដែល​ហៅ​ថា សមុទ្រ​អូម៉ង់ (Mer d'Oman) : ពួក​អ្នក​ភូមិ​សាស្រ្ត​បាន​ប្រើ​គ្រឿង​វាស់​ឃើញ​បណ្ដោយ​ទន្លេ​នេះ ២.៩០០ គីឡូម៉ែត្រ (ពាក្យ​ថា ឥណ្ឌូ ឬ ហិណ្ឌូ, ឥណ្ឌា ឬ អ័ងដិ៍ នេះ បាន​ឈ្មោះ​មក​ពី​ទន្លេ សិន្ធុ ឬ ឥណ្ឌុស នេះ​ឯង) ។ ខ្មែរ​បុរាណ​ហៅ គូ ឬ ស្រះ​ធំវែង ដែល​ជីក​ព័ទ្ធ​ជុំ​វិញ​កំពែង​បន្ទាយ​ឬ​វាំង​ប្រាសាទ​ថា សិន្ទ ឬ សិន្ធ (សិន) ដែរ, ដូច​យ៉ាង សិន្ធ ព័ទ្ធ​ជុំ​វិញ​នគរ​វត្ត​ជាដើម, សព្វ​ថ្ងៃ​នេះ​ហៅ​ក្លាយ​ជា​ កសិណ ឬ ក្រសិណ ។ សិន្ធុបតី (--ប៉ៈដី) ម្ចាស់​សមុទ្រ; នាម​ទេវតា​ជា​ម្ចាស់​សមុទ្រ (វរុណ) ។ល។
  2. សិន្ធុសង្គម ( ន.នាមសព្ទ ) [សិន-ធុ-សង់ -គៈមៈ ឬ--សង់គំ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទន្លេ​ប្រសព្វ​មុខ; មាត់​ពាម ។
Headley's Khmer-English Dictionary
  1. សិន្ធុ ( n ) [sentʰuʔ]   - detail »
    water; water current, stream of water; river / ocean water
  2. សិន្ធុ ( n ) [sentʰuʔ]   - detail »
    Sindhu (name of a river in Pakistan also called the Indus)
  3. សិន្ធុ ( n ) [sentʰuʔ]   - detail »
    long trench / ditch that surrounds a temple or fort


Prohok Solutions @2017 : Learn Khmer | Khmer Calendar