Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុទ្ធ

Chuon Nath's Khmer-Khmer Dictionary
  1. សុទ្ធ ( គុ.គុនសព្ទ ) [សុត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝុទ្ធ) ដែល​ជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥត​មន្ទិល; ឥត​លាយ; តែ​មួយ​ប្រភេទ, តែ​មួយ​មុខ; ហ្មត់ចត់ : ថ្មី​សុទ្ធ, ចិន​សុទ្ធ, បាយ​សុទ្ធ, ប្រាក់​សុទ្ធ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ ច្រើន​តែ អ. ថ. សុត-ធៈ, ដូច​ជា សុទ្ធ​កម្ម អំពើ​បរិសុទ្ធ ។
    - សុទ្ធ​ចិត្ត ចិត្ត​បរិសុទ្ធ; ចិត្ត​ស្មោះ​ស្មើ ។
    - សុទ្ធ​បក្ខ ឬ
    - --បក្ស (--បុ័ក) ខាង​ខ្នើត ។
    - សុទ្ធ​ព័ណ៌ ឬ
    - --វណ្ណ ព័ណ៌​សុទ្ធ; ព័ណ៌​ស្អាត, សម្បុរ​ផូរផង់ ។
    - សុទ្ធ​ភាព ភាវៈ​ស្អាត; ចិត្ត​បរិសុទ្ធ ។
    - សុទ្ធ​ភោជន ភោជន​ស្អាត ។
    - សុទ្ធ​មតិ (--មៈតិ) គំនិត​ហ្មត់ចត់ ។
    - សុទ្ធ​រស (--រស់) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង ។
    - សុទ្ធសាធ (សុត-សាត) គ្រប់​ព្រម, ទាំង​គ្រប់ : ដូច​សុទ្ធសាធ ដូច​គ្នា​ចាប់​ច្រឡំ ។
    - សុទ្ធ​សីល សីល​បរិសុទ្ធ, មារយាទ​ត្រឹមត្រូវ ។
    - សុទ្ធ​សូន្យ (សុត-សូន) បរិសុទ្ធ​ស្អាត, ឥត​មោះហ្មង : មារយាទ​សុទ្ធ​សូន្យ, ល្អ​សុទ្ធ​សូន្យ ។
    - សុទ្ធាជីព ឬ - សុទ្ធាជីវៈ (បា. < សុទ្ធ + អាជីវ) ការ​ចិញ្ចឹម​ជីវិត​បរិសុទ្ធ​ឬ​អ្នក​ដែល​មាន​ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ ។
    - សុទ្ធាវាស (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅ​របស់​អ្នក​បរិសុទ្ធ; ឈ្មោះ​ព្រហ្ម​លោក​ជា​លំនៅ​នៃ​ពួក​អរិយ​បុគ្គល​ជា​អនាគាមី : ឋាន​សុទ្ធាវាស មាន ៥ ជាន់​គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។
    - សុទ្ធោទ ឬ - សុទ្ធោ​ទក (--ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង, ទឹក​តម្រង, សុទ្ធ​រស ។ល។
  2. សុទ្ធ-- or សុទ្ធា--
    (មើល​ក្នុង​ពាក្យ សុទ្ធ) ។
  3. សុទ្ធតែ ( និ.និបាតសព្ទ ) or សុទ្ធសឹងតែ
    សុទ្ធ​ឥត​លាយ​ឡំ, តែ​ទាំងអស់ ឬ​ស្ទើរ​តែ​សុទ្ធ​ទាំងអស់ : សុទ្ធតែ​ផ្លែ​ខ្ចី; សុទ្ធ​សឹងតែ​ល្អ​ៗ ។
  4. សុទ្ធិ ( ន.នាមសព្ទ ) [សុត-ធិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝុទ្ធិ) ការ​ជម្រះ, សេចក្ដី​ស្អាត, បរិសុទ្ធិ; សេចក្ដី​ហ្មត់ហ្មង; ដំណើរ​មិន​លាយ; សេចក្ដី​ពិត; សេចក្ដី​ត្រឹមត្រូវ : មាន​សុទ្ធិ ។
    - សុទ្ធិ​បត្រ (--ប័ត) ឬ - សុទ្ធិ​លេខា សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​សេចក្ដី​សុចរិត​របស់​អ្នក​កាន់​ដើរ​ចេញ​ចូល​ទៅ​មក; សំបុត្រ​បើក​ខែត្រ ។
    - សុទ្ធិ​មន្ត (--ម៉ន់) អ្នក​ដែល​មាន​សេចក្ដី​បរិសុទ្ធ (បើ​ស្ត្រី​ជា សុទ្ធិ​មតី ឬ សុទ្ធិ​មន្តី) ។ល។
  5. សុទ្ធិ--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធិ) ។
  6. សុទ្ធោ--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធ) ។
  7. សុទ្ធោទនិ ( ន.នាមសព្ទ ) [សុត-ធោទៈនិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝោទ្ធោទនិ ឬ ឝោទ្ធៅទនិ) បុត្រ​នៃ​ព្រះ​បាទ​សុទ្ធោទនៈ (ព្រះ​សក្យ​មុនី​សព្វញ្ញុ​ពុទ្ធ) ។
  8. សុទ្ធោទនៈ ( ន.នាមសព្ទ ) [សុត-ធោទៈនៈ] or សុទ្ធោទន៍ (សុត-ធោត)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សុទ្ធោទន < សុទ្ធ “ស, ស្អាត” + ឱទន “បាយ”; ឝុទ្ធោទន ឬ ឝុទ្ធៅទន < ឝុទ្ធ + ឱទន) បាយ​សុទ្ធ​ឬ​បាយ-ស ។ ព្រះ​នាម​ព្រះ​វរ​បិតា​នៃ​ព្រះ​សក្យ​មុនី​គោតម : ព្រះ​បាទ​សុទ្ធោទនៈ​ពុទ្ធ​បិតា ឬ ព្រះ​បាទ​ស្រី​សុទ្ធោទន៍​ក្សត្រិយ៍​ក្រុង​កបិលពស្តុ ។
Headley's Khmer-English Dictionary
  1. សុទ្ធ ( adj ) [sot, sottʰeaʔ-]   - detail »
    to be pure, clean, without impurities, unmixed; virtuous; white; smooth; correct; exclusive, absolute; to be net (of weight)
  2. សុទ្ធាគារ ( n ) [sottʰiekie]   - detail »
    refinery, distillery (of sugar, oil, etc.)
  3. សុទ្ធិ ( n ) [sottʰiʔ]   - detail »
    cleanliness, neatness; purity, chastity; honesty, genuineness, correctness
  4. សុទ្ធោទក ( n ) [sottʰoutʊək]   - detail »
    pure water, drinkable water
  5. សុទ្ធោទនៈ ( n ) [sottʰouteaʔneaʔ]   - detail »
    pure rice, white rice
  6. សុទ្ធោទនៈ ( n ) [sottʰouteaʔneaʔ]   - detail »
    Suddhodana (name of the Buddha's father)


Prohok Solutions @2017 : Learn Khmer | Khmer Calendar