Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេន

Chuon Nath's Khmer-Khmer Dictionary
  1. សេន [សេន ] or សេន្ត
    (សែងត៍ Cent អ. ថ. Cèn' t'; អ. សេន្ត Cent អ. ថ. សេន់ត៍ Cenn't) លុយ​តូច គឺ​លុយ​ចំនួន​មួយ​រយ​ជា​មួយ​រៀល​ក្នុង​ប្រទេស​ឥណ្ឌូចិន : ទិញ​ម្ហូប​អស់​១​រៀល​ហាសិប​សេន (១៛, ៥០); ទិញ​នំ​អស់​១​រៀល ៥ សេន (១៛, ០៥) ។
  2. សេនបទ ( ន.នាមសព្ទ ) [សេន៉ៈបត់ ឬ សែន៉ៈបត់]
    (មើល​ក្នុង​ពាក្យ ល្បិច​ចៅក្រម) ។
  3. សេនា ( ន.នាមសព្ទ ) [--ន៉ា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពួក​ទាហាន, ពួក​ពល, រេហ៍​ពល, កង​ទ័ព ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “មេ​កង​ទ័ព, មេ​កង​សឹក, អ្នក​ត្រួត​ពល” ក៏​មាន : សេនា​ទ័ព​ស្រួច, សេនា​ឆ្វេង, សេនា​ស្ដាំ, សេនា​ដៃ​ឯក ។
    - សេនា​កម្ម (បា.; សំ. --កម៌ន៑) កិច្ច​ការ​ឬ​បែប​បទ​របស់​កង​ទ័ព ។
    - សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃ​កង​ទ័ព​ជើង​គោក ។ តាម​របៀប​ក្នុង​បុរាណ​សម័យ​ចាត់​ជា ៤ ពួក​គឺ ១-កង​ទ័ព​ដំរី (ហៅ ហត្ថានីក); ២-កង​ទ័ព​សេះ (ហៅ អស្សានីក); ៣-កង​ទ័ព​រថ ឬ រទេះ (ហៅ រថានីក); ៤-កង​ទ័ព​ថ្មើរ​ជើង (ហៅ បត្តានីក); រួម​ទាំង ៤ ពួក​នេះ​ហៅ សេនាង្គ ឬ ចតុរង្គ​សេនា ឬ ក៏​ហៅ​ថា កង​ទ័ព​មួយ​វាហិនី ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីក​លក្ខណៈ និង វាហិនី ផង) ។
    - សេនាចរ ទាហាន​ល្បាត ។
    - សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នក​ចាត់​ការ​ខាង​កង​ទ័ព; អ្នក​ចាត់​កង​ទ័ព (អង្គ​សេនានី ឬ​អង្គ​ការ​ធំ​របស់​យោធា ឋិត​នៅ​ក្រោម​បង្គាប់​នៃ​ឧត្តម​សេនីយ៍ ជា​មេ​បញ្ជាការ សម្រាប់​ទទួល​ភារៈ​ចាត់​ការ​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​បញ្ជា) ។
    - សេនានិករ ពួក​ទ័ព, ប្រជុំ​កង​ទ័ព ។
    - សេនានី មេ​ទ័ព​ធំ, នាយ​ទាហាន​ជាន់​ខ្ពស់ ។
    - សេនានុព័ន្ធ សេនានី​ដែល​ចាត់​ឲ្យ​ទៅ​បំពេញ​កិច្ច​ការ​អម​រាជការ​នានា ក្រៅ​ពី​រាជការ​សឹក ដូច​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ដែល​នៅ​អម​ស្ថាន​ទូត​ជាដើម ។
    - សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយ​សេនា​គឺ​មហាមាត្យ; មន្រ្តី​ស័ក្ដិ​ធំ​ទី​ចតុស្ដម្ភ (ខ្មែរ​សម័យ​បុរាណ​ហៅ ព្រះ​បាទ​អស់​ជំនុំ)។
    - សេនាបតី​សភា មន្ទីរ​ជា​ទី​ប្រជុំ​ប្រឹក្សា​ការ​ផែន​ដី​សម្រាប់​ពួក​សេនាបតី។
    - សេនា​ប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេ​ទ័ព​រង ។
    - សេនា​ប្រមុខ មេ​ទ័ព​ធំ​បំផុត, ស្ដេច​សឹក ។
    - សេនា​ព្យុហៈ ឬ - --ព្យូហ៍ ក្បួន​ទ័ព, របៀប​កង​ទ័ព ។
    - សេនា​មុខ ទ័ព​ស្រួច ។
    - សេនា​យាត្រា ការ​ចេញ​ដើរ​នៃ​ពួក​ទាហាន ។
    - សេនា​សន្និបាត ការ​ភ្ជុំ​កង​ទ័ព ។ល។
  4. សេនា--
    (មើល​ក្នុង​ពាក្យ សេនា) ។
  5. សេនានុជិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដូច​អនុជិត​សេនា
  6. សេនាសន-- or សេនាសនា--
    (មើល​ក្នុង​ពាក្យ សេនាសនៈ) ។
  7. សេនាសនៈ ( ន.នាមសព្ទ ) [សេន៉ាសៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សេនាសន < សេន “ទីដេក” + អាសន “ទី​អង្គុយ”; ឝន្យាសន < ឝន្យ + អាសន) ទី​ដេក​និង​ទី​អង្គុយ : ទាយក​ធ្វើ​សេនាសនៈ​ប្រគេន​សង្ឃ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សេនាសន  អ. ថ. --សៈន៉ៈ;  ដូច​ជា សេនាសន​ទាន  ការ​ឲ្យ​សេនាសនៈ, សេនាសនៈ​ជា​អំណោយ ។
    - សេនាសនប្បច្ច័យ សេនាសនៈ​ជា​គ្រឿង​អាស្រ័យ គឺ​ទី​ដេក​ទី​អង្គុយ​សម្រាប់​បព្វជិត​ប្រើ​ប្រាស់ (សរសេរ​ជា សេនាសន​បច្ច័យ ក៏​បាន) ។
    - សេនាសន​បរិភោគ ការ​ប្រើ​ប្រាស់​សេនាសនៈ (នៃ​បព្វជិត) ។
    - សេនាសន​ភណ្ឌ (--ភ័ន) គ្រឿង​សម្រាប់​សេនាសនៈ; របស់​សម្រាប់​ដេក​និង​សម្រាប់​អង្គុយ ។
    - សេនាសន​សប្បាយ ការ​មាន​ទី​ដេក​និង​ទី​អង្គុយ​ស្រួល, ការ​មាន​លំនៅ​ស្រួល ។
    - សេនាសនានិសង្ស (បា. សេនាសន + អានិសំស) អានិសង្ស​ដែល​បាន​មក​ពី​ការ​ឲ្យ​នូវ​សេនាសនៈ ។ល។
  8. សេនីយ៍ ( ន.នាមសព្ទ ) [សេន៉ី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សេនិយ; សៃន្យ អ. ថ. សែន) មនុស្ស​ក្នុង​កង​ទ័ព​ជើង​គោក; ទាហាន​ឬ​កង​ទ័ព​ជើង​គោក; ទាហាន​យាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ ឬ សែន្យា ផង) ។ សរសេរ​ជា សេនិយ  ក៏​បាន ។
  9. សេន្ត [សេន]
    មើល​ក្នុង​ពាក្យ សេន ។
Headley's Khmer-English Dictionary
  1. សេន ( n ) [saen]   - detail »
    cent, penny (1/100 of a riel)
  2. សេនបទ ( n ) [saenaʔbɑt, seenaʔbɑt]   - detail »
    tactics, military strategy; trick, stratagem; skill
  3. សេនា ( n ) [seenaa]   - detail »
    officer, commanding officer, military commander; soldiers; military unit; army
  4. សេនាសនៈ ( n ) [seenaasaʔnaʔ]   - detail »
    place to sleep and sit, abode, residence
  5. សេនីយ៍ ( n ) [seenəy]   - detail »
    infantry soldier; infantry unit
  6. សេនីយ៍ ( n ) [seenəy]   - detail »
    sentinel, patrolling soldier
  7. សេន្ត   - detail »
    See: សេន
  8. សេន្យានុភាព ( n ) [seenyaanuʔpʰiep]   - detail »
    regular armed forces


Prohok Solutions @2017 : Learn Khmer | Khmer Calendar