Khmer Dictionary: ស្មាច់
Chuon Nath's Khmer-Khmer Dictionary
-
ស្មាច់
( កិ.កិរិយាសព្ទ )
បិទក្រដាសឬសំពត់ភ្ជាប់គ្នាច្រើនស្រទាប់ដោយវត្ថុស្អិត ដើម្បីនឹងខ្មុកម្រ័ក្សណ៍ឬលាបថ្នាំជាន់ខាងក្រៅ ធ្វើជារបស់តាមការប្រកប : ស្មាច់ផ្តិល, ស្មាច់មុខយក្ស ។
- ផ្តិលស្មាច់ ផ្តិលដែលធ្វើដោយស្មាច់ ។
-
ស្មាច់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សំបកពុកៗរសកៗជាស្រទាប់ៗ សកត្រាំក្នុងជ័រទឹកហើយស្រង់ពូតធ្វើជាចន្លុះ ហៅ ចន្លុះស្មាច់; គេច្រើនប្រើដើមធ្វើជាឧស ឬធ្វើជាឫសបុករណ្តៅសង់គ្រឹហា ។
-
ស្មាច់ដោម
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ត្រួយខ្ចីប្រើជាអន្លក់បាន, សំបកប្រើការជាគ្រឿងជ្រលក់យកព័ណ៌ស្លាបជ្រឹង ។
Headley's Khmer-English Dictionary
-
ស្មាច់
( v ) [smac] - detail »
to mold items using some plastic substance such as clay / papier-mach
-
ស្មាច់
( n ) [smac] - detail »
kind of tree (Jambolifera resinosa or Melaleuca leucadendron; the bark and resin are used to make torches and the young shoots are edible)