Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនាថ

Chuon Nath's Khmer-Khmer Dictionary
  1. អនាថ ( គុ.គុនសព្ទ ) [អៈន៉ាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ន> អ “មិន, ពុំ, ឥត” + នាថ “ទី​ពឹង, ពំនាក់”) ដែល​ឥត​ទី​ពឹង, ឥត​ពំនាក់ ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ណែលណោល; កណ្តែងកណ្តោច, ត្រមោច; គួរ​ឲ្យ​អាណិត​ពេក, គួរ​ឲ្យ​អាសូរ​ពេក; គួរ​ឲ្យ​សង្វេគ, ឲ្យ​ស្លុត​ចិត្ត” : អនាថ​ចិត្ត ចិត្ត​អាសូរ​ពេក, ចិត្ត​ខ្លោច​ផ្សា; ចិត្ត​សង្វេគ ។
    - អាណិត​អនាថ (--អន៉ាត) អាណិត​អាសូរ​ឬ​ពន់​ពេក ។
    - អនាថ​ករ (--ថៈ--) ដែល​ធ្វើ​ឲ្យ​ឥត​ទី​ពឹង​ឬ​ធ្វើ​មិន​ឲ្យ​ជា​ពំនាក់​បាន ។
    - អនាថ​ជន ឬ --បុគ្គល (--ថៈ--) អ្នក​ដែល​ឥត​ទី​ពឹង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អនាថ​ជន គួរ​កុំ​ទម្រន់ ក្នុង​ក្តី​ក្រ​ទ័ល កុំ​ធ្វើ​លែនលន ត្រូវ​ខំ​ខ្វាយខ្វល់ ឲ្យ​ត្រាតែ​ដល់ ទី​ផុត​ទ័ល​ក្រ ។
    - អនាថ​ភាព ភាព​នៃ​បុគ្គល​ដែល​គ្មាន​ទី​ពឹង​ពំនាក់, ការ​ក្រីក្រ​លំបាក​ដោយ​ខ្វះ​មុខ​របរ​រក​ស៊ី​និង​ទី​ជ្រក​កោន : ធ្លាក់​ចុះ​ក្នុង​អនាថ​ភាព, ប្រកប​ដោយ​អនាថ​ភាព ។ល។
  2. អនាថ --
    (មើល​ក្នុង​ពាក្យ អនាថ) ។
  3. អនាថបិណ្ឌិក ( ន.នាមសព្ទ ) [អៈន៉ាថៈបិន-ឌិក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--បិណ្ឌទ “អ្នក​ឲ្យ​ដុំ​អាមិសៈ​ដល់​ពួក​ជន​អ្នក​ឥត​ទី​ពឹង គឺ​អ្នក​ឲ្យ​ទាន​ដល់​ពួក​ស្មូម”) នាម​ពិសេស​របស់​មហា​សេដ្ឋី​ម្នាក់​ឈ្មោះ​សុទត្ត​នៅ​ក្នុង​ក្រុង​សាវត្ថី, ជា​អ្នក​កសាង​វត្ត​ជេតវ័ន​ឬ​ជេតពន, ជា​មហា​ឧបាសក​ម្នាក់​របស់​ព្រះ​សក្យ​មុនី​គោតម​បរម​គ្រូ, មាន​ឈ្មោះ​ប្រាកដ​ច្រើន​អន្លើ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា : អនាថ​បិណ្ឌិក និង​នាង​វិសាខា ជា​មហា​ឧបាសក មហា​ឧបាសិកា​មាន​នាម​ល្បី​ក្នុង​ពុទ្ធ​កាល ។
  4. អនាថា ( គុ.គុនសព្ទ ) [អៈន៉ា-- ] or អនាថោ   ( បា.បាលី​ ( បាលីភាសា ) )
    (< អនាថ, បុំ. --ថោ, ឥត្ថី. --ថា ឬ បុំ. ឥត្ថី. ពហុ. --ថា) ដូច​គ្នា​នឹង​ អនាថ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) : បុរស​អនាថោ, ស្ត្រី​អនាថា; បុរស​ស្ត្រី​អនាថា, ពួក​ជន​អនាថា ។
Headley's Khmer-English Dictionary
  1. អនាថ ( adj ) [ʔaʔnaat]   - detail »
    to be homeless, vagrant; pitiful
  2. អនាថា   - detail »
    See: អនាថ


Prohok Solutions @2017 : Learn Khmer | Khmer Calendar