Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តរ

Chuon Nath's Khmer-Khmer Dictionary
  1. អន្តរ ( ន.នាមសព្ទ ) [អ័ន-ដ ឬ អន់-តៈរ៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោស​ភ្លាំងភ្លាត់; ឱកាស; ចំណែក​ឬ​ប៉ែក​ខាង​ក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់​ស្លៀក។
    - អន្តរ​កប្ប (--ក័ប) កប្ប​ជា​ចន្លោះ​ឬ​ក្នុង​រវាង​នៃ​កប្ប​មួយ​ៗ។ ច្រើន​និយាយ​ថា
    - កើត​អន្តរ​កប្ប (--អន់-ដ-រ៉ៈក័ប ឬ អន-ដ-ក័ប) សំដៅ​សេចក្ដី​ថា “កើត​ជម្លោះ​វាយ​កាប់​ចាក់​គ្នា” : កំពុង​តែ​សុខ​ៗ ស្រាប់​តែ​ស្រុក​ទេស​កើត​អន្តរ​កប្ប។
    - អន្តរ​ការណ៍ ឬ --ហេតុ ការណ៍​ដែល​នាំ​ឲ្យ​ទើសទាក់, រឿង​ហេតុ​ទើស​ទាក់, ឧបសគ្គ; ហេតុ​ជា​ទោស ។
    - អន្តរ​កាល ឬ--សម័យ កាល​ឬ​សម័យ​ដែល​មាន​ហេតុ​នាំ​ឲ្យ​ទើសទាក់​ពុំ​ស្រួល ។
    - អន្តរ​គវេសី (--គៈ--) អ្នក​ស្វែង​ឬ​រំពៃ​រក​ទោស​គេ (បើ​ស្ត្រី​ជា អន្តរ​គវេសិនី) ។ វេវ. រន្ធ​គវេសី, រន្ធ​គវេសិនី ។
    - អន្តរ​គ្រឹះ ចន្លោះ​ផ្ទះ ។
    - អន្តរ​ជាតិ ជាតិ​ដទៃ, ជាតិ​នានា ។
    - អន្តរាត្ម័ន ឬ អន្តរាត្មា (< អន្តរ + អាត្មន៑, អាត្មា) ចិត្ត​ឯង, ខ្លួន​ឯង; ក្នុង​ចិត្ត; ក្នុង​ខ្លួន ។
    - អន្តរាបត្តិ (< អន្តរ + អាបត្តិ) អាបត្តិ​ក្នុង​ចន្លោះ​គឺ​អាបត្តិ​សង្ឃាទិសេស​ដែល​ភិក្ខុ​ត្រូវ​ក្នុង​កាល​កំពុង​នៅ​បរិវាស (ព. វិ. ពុ.) ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា ពុទ្ធន្តរ, លោកន្តរ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។
  2. អន្តរ --
    (មើល​ក្នុង​ពាក្យ អន្តរ) ។
  3. អន្តរដ្ឋកា ( ន.នាមសព្ទ ) [អន់-តៈរ៉ាត់-ឋៈកា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អន្តរ + អដ្ឋកា > អន្តរដ្ឋកា; អន្តរ៑ + អស្តកា > អន្តរស្តកា) រាត្រី​ក្នុង​រវាង ៨ យប់ គឺ​ត្រង់​យប់ ១១-១២-១៣-១៤ រោច​ខែ​មាឃ និង​យប់ ១-២-៣-៤ កើត​ខែ​ផល្គុន, រាត្រី​ទាំង​៨ នេះ មាន​ទឹក​សន្សើម​ល្អិត ត្រជាក់​ជ្រៅ​ជាង​រាត្រី​ឯ​ទៀត​ៗ ក្នុង​ហេមន្ត​រដូវ (ចាស់​ទុំ​ថា ត្រជាក់​ឆ្ងាញ់)។ ក្នុង​រាត្រី​ឈ្មោះ អន្តរដ្ឋកា នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែង​ក្នុង​វិនយ​បិដក ចីវរក្ខន្ធកៈ​ថា ព្រះ​សក្យមុនី​សម្ពុទ្ធ ទ្រង់​ស្តេច​ចេញ គង់​ក្នុង​ទី​វាល​នា​វេលា​យប់ ដើម្បី​ពិសោធ​រងា​មើល, ព្រះ​អង្គ​ដណ្តប់​ចីវរ​ល្បង​រងា​មើល​តាំង​ពី​ចីវរ​មួយ​ដល់​ចីវរ​បួន តាម​លំដាប់​ពេល, តាំង​ពី​ព្រលប់​ដល់​អរុណរះ​បំព្រាង, ព្រះ​អង្គ​អាច​ធន់​ទ្រាំ​រងា​បាន​តាម​ពេល, ទ្រង់​មាន​ព្រះ​ហឫទ័យ​នឹក​សង្វេគ, ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ធ្វើ​សង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើ​សំពត់​ស្តើង​ឬ​សំពត់​ជំនំ ឲ្យ​ធ្វើ​សង្ឃាដី​៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បី​ទប់​ទល់​នឹង​រងា​ក្នុង​ហេមន្ត​រដូវ (ន័យ​ដែល​ថ្លែង​នេះ ចំពោះ​រាត្រី​ក្នុង​ជម្ពូទ្វីប (ប្រទេស​ឥណ្ឌា), ប៉ុន្តែ​ទោះ​បី​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​គង់​មាន អន្តរដ្ឋកា នេះ​ដែរ, បើ​យើង​ល្បង​មើល ក៏​គង់​អាច​ដឹង​បាន) ។ល។
  4. អន្តរត្ថវាចក ( ន.នាមសព្ទ ) [អ័ន-តៈរ៉ាត់-ថៈវាចៈកៈ ឬ --ចក់ ]   ( បា.បាលី​ ( បាលីភាសា ) )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ថា “ក្នុង​ពាក់​កណ្តាល; ក្នុង​ចន្លោះ, ក្នុង​រវាង; ខាង​ក្នុង; ...”; សំ. បា. ប្រើ​ពាក្យ អន្តរ, អន្តរ៑, អន្តរា, អន្តោ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
  5. អន្តរវាសក ( ន.នាមសព្ទ ) [អន់-តៈរ៉ៈវ៉ា-សក់ ] or អន្តរវាសកៈ (អន់-តៈរ៉ៈវ៉ា-សៈ-កៈ)   ( បា.បាលី​ ( បាលីភាសា ) )
    (--វាសក) ស្បង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តរ ផង) ។
  6. អន្តរា ( និ.និបាតសព្ទ ) [អន់-តៈរ៉ា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ក្នុង​ពាក់​កណ្តាល; ក្នុង​ចន្លោះ, ក្នុង​រវាង ។
    - អន្តរា​កថា ពាក្យ​ក្នុង​ចន្លោះ គឺ​ពាក្យ​ដែល​ជ្រែក​ចូល​មក​ក្នុង​ចន្លោះ​នៃ​ធម៌, នៃ​ច្បាប់; ពាក្យ​ជជែក​គ្នា​ពី​នេះ​ពី​នោះ​ដោយ​សេចក្ដី​សង្ស័យ, ដោយ​សេចក្ដី​ស្ងើច​សរសើរ​ជាដើម : ប្រជុំ​គ្នា​ធ្វើ​អន្តរា​កថា ។
    - អន្តរា​មគ្គ ឬ - --មាគ៌ា ក្នុង​ពាក់​កណ្តាល​ផ្លូវ ។
    - អន្តរា​សន្និបាត ក្នុង​កណ្តាល​ទី​ប្រជុំ, កណ្តាល​ជំនុំ ។
    - អន្តរា​សភា ក្នុង​កណ្តាល​សភា ។ល។
  7. អន្តរា--
    (មើល​ក្នុង​ពាក្យ អន្តរ និង អន្តរា) ។
  8. អន្តរាគមន៍ ( ន.នាមសព្ទ ) [អន់-តៈរ៉ាគំ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< អន្តរ ឬ អន្តរា “ក្នុង​ចន្លោះ​ឬ​ក្នុង​រវាង” + អាគមន “ការ​មក”) ការ​ចូល​រួម​ដោយ​សេចក្ដី​ស្ម័គ្រ; ការ​ជួយ​អៈអាង​សម្រុះសម្រួល; ការ​ចេញ​ពាំង​មុខ​ដោយ​អំណាច​ក្នុង​រឿង​អ្វី​មួយ,... : ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​វិវាទ (បារ.Intervention) ។
  9. អន្តរាយ ( ន.នាមសព្ទ ) [អន់-តៈរ៉ាយ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អន្តរា “ក្នុង​ពាក់​កណ្តាល; ក្នុង​រវាង​ឬ​ក្នុង​ចន្លោះ” + អាយ “មក”) ធម៌​ដែល​មក​ក្នុង​រវាង​នៃ​ចុតិ​និង​បដិសន្ធិ (ព. ពុ.); ហេតុ​ដែល​មក​ជំទាស់​ក្នុង​ចន្លោះ​ឬ​ក្នុង​ពាក់​កណ្តាល; សេចក្ដី​ទើស​ទាក់, ឧបសគ្គ​ការណ៍; ភ័យ; ដំណើរ​ខូច​ប្រយោជន៍, ការ​ខូច​បង់​សៀត, សេចក្ដី​វិនាស : ប្រទះ​លើ​អន្តរាយ; សូម​កុំ​ឲ្យ​មាន​អន្តរាយ​តាម​ផ្លូវ ! ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន សំដៅ​សេចក្ដី​ថា “ខូច, វិនាស” : លិច​ទូក​ទំនិញ​អន្តរាយ​អស់; អន្តរាយ​ខ្លួន  ឬ ខ្លួន​ត្រូវ​អន្តរាយ ។
  10. អន្តរាយិកធម៌ ( ន.នាមសព្ទ ) [អន់-តៈរ៉ាយិកៈធ័រ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--ធម្ម) ធម៌​ដែល​ធ្វើ​ឲ្យ​កើត​អន្តរាយ (បាប, អកុសល)។ រឿង​ហេតុ​ដែល​លោក​គ្រូ​សូត្រ​ចេញ​ទៅ​ក្រៅ​ជំនុំ​សង្ឃ សួរ​កុលបុត្រ​ជា​ឧបសម្បទា​បេក្ខៈ ពន្យល់​ឲ្យ​ចេះ​ឆ្លើយ​ហើយ​ហៅ​កុលបុត្រ​នោះ​ឲ្យ​ចូល​មក​ក្នុង​កណ្តាល​ជំនុំ​សង្ឃ សួរ​ម្តង​ទៀត​រួច​ហើយ​ទើប​សូត្រ​ញត្តិ​ចតុត្ថកម្ម​វាចា​ដរាប​ដល់​ចប់ : លោក​គ្រូ​សូត្រ​សួរ​អន្តរាយិក​ធម៌​ចំពោះ​ឧបសម្បទា​បេក្ខៈ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. អន្តរ [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    Indic prefix meaning `internal, inter-'
  2. អន្តរ ( i ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    Hey, you! (interjection used to call or address a close friend in a joking way)
  3. អន្តរ ( n ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    interval, gap, span, space, opening, aperture, hole
  4. អន្តរ ( n ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    time
  5. អន្តរ ( n ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    soul
  6. អន្តរ ( n ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    sensation, feeling, sense
  7. អន្តរ ( n ) [ʔɑndɑɑ, ʔɑntaʔraʔ-]   - detail »
    clothing, clothes (7) ʔɑndɑɑ
  8. អន្តរា [ʔɑntaʔraa]   - detail »
    See: អន្តរ
  9. អន្តរា ( prenp ) [ʔɑntaʔraa]   - detail »
    between, among, in the middle of
  10. អន្តរាយ ( n ) [ʔɑntaʔraay]   - detail »
    disaster, calamity; destruction, devastation; danger; barrier, obstacle.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar