Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាល័យ

Chuon Nath's Khmer-Khmer Dictionary
  1. អាល័យ ( ន.នាមសព្ទ ) [--ល៉ៃ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាលយ) លំនៅ, ផ្ទះ​លំនៅ; សេចក្ដី​ជាប់​ចិត្ត, ការ​កួច​កាន់, ដំណើរ​នឹក​ឆ្ពោះ​ទៅ​រក​ដោយ​សេចក្ដី​ជាប់​ចិត្ត; តណ្ហា ។ ខ្មែរ​ប្រើ​សំដៅ​តែ​ត្រង់ “សេចក្ដី​ជាប់​ចិត្ត, ដំណើរ​នឹក​ឆ្ពោះ​ទៅ​រក​ដោយ​សេចក្ដី​ជាប់​ចិត្ត​ស្រឡាញ់​ឬ​ដោយ​នឹក​ស្តាយ” ជាដើម : ខ្ញុំ​ខំ​ទ្រាំ​នៅ​ដោយសារ​មាន​អាល័យ​កូន​ទេ ! ។ ប្រើ​ជា កិ. ក៏​មាន “ជាប់​ចិត្ត, នឹក​ឆ្ពោះ​ទៅ​រក​ដោយ​សេចក្ដី​ជាប់​ចិត្ត​ស្រឡាញ់​ឬ​ដោយ​នឹក​ស្តាយ” ជាដើម : អាល័យ​កូន, នឹក​អាល័យ​ទ្រព្យ​ដែល​វិនាស​អស់ ។
    - អាឡោះ​អាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាឡោះ) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អាលយ (អ. ថ. --ល៉ៈយ៉ៈ) ដូច​ជា
    - អាលយប្បហាន (--ល៉ៈយ៉ាប់-ប៉ៈ--) ឬ--ប្រហាន ការ​លះ​អាល័យ ។
    - អាលយ​ភាព ភាវៈ​នៃ​អាល័យ ។
    - អាលយ​សមុគ្ឃាត ការ​ដក​អាល័យ​ចោល​ឬ​ការ​គាស់​រំលើង​អាល័យ​ចោល; ការ​គាស់​រំលើង​ឫស​តណ្ហា ។
    - អាលយ​សមុច្ឆេទ (--សៈមុច-ឆែត) ការ​កាត់​អាល័យ​ដាច់​ស្រឡះ, ការ​កាត់​ផ្តាច់​តណ្ហា ។ល។
  2. អាល័យតែ ( និ.និបាតសព្ទ ) [--ល៉ៃ-- ]
    (រវល់​តែ, ជាប់​ដៃ​តែ, អាត់តែ : អាល័យ​តែ​ស្ដាប់​គេ​និយាយ​ភាំង​ភ្លេច​ខ្លួន គេ​ទៅ​ចោល​អស់ !; ឯង​អាល័យ​តែ​លេង គេ​ស៊ី​នំ​អស់ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាល័យ ផង) ។
Headley's Khmer-English Dictionary
  1. អាល័យ ( n ) [ʔaalay]   - detail »
    place to live, dwelling, living quarters, house
  2. អាល័យ ( n ) [ʔaalay]   - detail »
    thought, idea; passion, desire
  3. អាល័យ ( v ) [ʔaalay]   - detail »
    to pine (for), miss, be sad (about), grieve for (someone), think of; to care for, be very fond of, be attached to


Prohok Solutions @2017 : Learn Khmer | Khmer Calendar