Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥន្ទ

Chuon Nath's Khmer-Khmer Dictionary
  1. ឥន្ទ ( គុ.គុនសព្ទ ) or ឥន្ទ្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​ជា​ធំ, ជា​ឥស្សរៈ, ជា​ចម្បង​លើ​គេ ។ ន. ព្រះ​នាម​ទេវ​រាជ​ជា​អធិបតី​នៃ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃត្រិង្ស​សួគ៌ ទាំង​ជា​អ្នក​មាន​អំណាច​ត្រួតត្រា​លើ​ពួក​ទេវតា​នៅ​ឋាន​ចាតុម្មហារាជិក​សួគ៌​ផង, ជា​ទេវ​រាជ​ស័ក្តិសិទ្ធិ​វិសេស​មួយ​អង្គ ក្នុង​ពួក​ទេវតា​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណិក, ទាំង​ពួក​ពុទ្ធ​សាសនិក ក៏​តែងតែ​គោរព​ចំពោះ​ទៅ​រក​ទេវ​រាជ​អង្គ​នេះ តាម​កាល​ដ៏​គួរ​ម្តង​ៗ​ដែរ ។ ព្រះ​នាម​ព្រះ​ឥន្ទ​មាន​ច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ព្រះ​នាម​ថា កោសិយ, ឥន្ទ​កោសិយ, ឥន្ទ​ទេព, ឥន្ទ​ទេវ​រាជ, ឥន្ទ​រាជ, ឥន្ទ​រាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរ​បាណី, វជិរ​ហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាច​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ ។ ឥន្ទ​និម្មិត ឬ ឥន្រ្ទ​និរ្មិត រូប​ដែល​ព្រះ​ឥន្រ្ទ​និមិ្មត ។ ឥន្រ្ទ​បក្សី, ឥន្ទ​បុរស, ឥន្ទ​ព្រាហ្មណ៍, ឥន្ទ​យក្ខ ឬ ឥន្រ្ទ​យក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះ​ឥន្ទ​ដែល​និម្មិត​មក​ជា​បក្សី, ជា​បុរស, ជា​ព្រាហ្មណ៍, ជា​យក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទ​ប្រតិមា, ឥន្រ្ទ​ប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬ​អិន-ទ្រ័ប-ប្រៈ--) រូប​ប្រៀប​ដោយ​រូប​ព្រះ​ឥន្រ្ទ គឺ​រូប​សិត​ជាដើម​ដែល​ធ្វើ​ជា​តំណាង​ព្រះ​ឥន្រ្ទ (ហៅ ឥន្ទ​រូប “រូប​ព្រះ​ឥន្រ្ទ” ក៏​បាន) ។ល។
  2. ឥន្ទ --
    (មើល​ក្នុង​ពាក្យ ឥន្ទ ឬ ឥន្រ្ទ) ។
  3. ឥន្ទចាប [អិន-ទៈចាប] or ឥន្ទ​ចាបៈ
    មើល​ក្នុង​ពាក្យ ឥន្ទធនូ ។
  4. ឥន្ទជិត [អិន-ទៈ--]
    មើល​ក្នុង​ពាក្យ ឥន្រ្ទជិត ។
  5. ឥន្ទធនូ ( ន.នាមសព្ទ ) [អិន-ធៈនូ]   ( បា.បាលី​ ( បាលីភាសា ) )
    (ឥន្ទធនុ; សំ. ឥន្រ្ទធនុស៑) ធ្នូ​ព្រះ​ឥន្ទ ។ ពន្លឺ​នា​ផ្ទៃ​មេឃ​មាន​សណ្ឋាន​កោង​ស្រដៀង​នឹង​រាង​ដង​ធ្នូ​ដែល​យឹត​ពេញ​កម្លាំង តែង​កើត​មាន​ត្រង់​ទិស​ផ្ទុយ​គ្នា​នឹង​វង់​ព្រះ​អាទិត្យ កើត​ដោយ​រស្មី​ព្រះ​អាទិត្យ​ចាំង​ប៉ះ​នឹង​ពពក​ហើយ​ចូល​ទៅ​ក្នុង​តំណក់​ទឹក​ភ្លៀង​ឬ​ស្រទាប់​ភ្លៀង​ព្ធដ៏​អាកាល បញ្ចេញ​ព័ណ៌ ៧ យ៉ាង​គឺ ព័ណ៌​ស្វាយ, ខៀវ​លាយ​ស្វាយ​និង​ក្រហម​ប្រឿង, ខៀវ, បៃតង, លឿង, លឿង​ចាស់, ក្រហម ប្រាកដ​ដល់​ភ្នែក​អ្នក​មើល​ឃើញ, ជា​សញ្ជាតិ​រស្មី​មួយ​បែប​ដ៏​ល្អ​នា​ផ្ទៃ​អាកាស (បើ​ចង់​ឃើញ​ពន្លឺ​ដូច​ឥន្ទធនូ ត្រូវ​ឈរ​ព្រួស​ទឹក​ឲ្យ​ខ្លាំង​ពី​ខាង​ចំហៀង​ផ្ទុយ​គ្នា​នឹង​វង់​ព្រះ​អាទិត្យ នឹង​ឃើញ​ព័ណ៌ ៧ យ៉ាង​ដូច​ព័ណ៌​ឥន្ទធនូ​សុទ្ធសាធ គ្រាន់​តែ​មិន​មាន​សណ្ឋាន​កោង​ធំ​ដូច​ឥន្ទធនូ​ប៉ុណ្ណោះ) : ឥន្ទធនូ​ចុះ  មាន​ឥន្ទធនូ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឥន្ទចាប  ឬ ឥន្ទចាបៈ, ឥន្ទិស្សាស, ឥន្ទាវុធ  ឬ ឥន្រ្ទាយុធ  ក៏​បាន ប្រែ​ថា “ធ្នូ​ព្រះ​ឥន្ទ” គឺ ឥន្ទធនូ  ដែរ) ។ ព. ប្រ. ខ្មែរ​ហៅ​ផ្ទាំង​សំពត់​តូច​វែង មាន​ព័ណ៌​ឆ្លាស់​គ្នា, ជា​ឥស្សរិយាភរណៈ សម្រាប់​ឥស្សរ​ជន​ស្ពាយ​ឆៀង​ ថា ឥន្ទធនូ  ដែរ : ស្ពាយ​ឆៀង​ឥន្ទធនូ ។
  6. ឥន្ទនិល ( ន.នាមសព្ទ ) [អិន-ទៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    (ឥន្ទនីល; សំ. ឥន្រ្ទនីល) ឈ្មោះ​ត្បូង​មួយ​ប្រភេទ ព័ណ៌​ខៀវ​ខ្ចី; កែវ​មរកត : ត្បូង​ឥន្ទនិល; កែវ​ឥន្ទនិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និល ផង) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ដើម​សណ្ឋាន​ជា​វល្លិ​រឹង, ផ្កា​ជា​ចង្កោម​ៗ សម្បុរ​ស្វាយ​ខ្ចី​ក៏​មាន សម្បុរ​ក្រហម​ទុំ​ក៏​មាន ជា​អគន្ធក​បុស្ប, ជា​ឈើ​ដាំ​ឲ្យ​លូត​ឡើង​ទ្រើង​បាន, គេ​ច្រើន​ដាំ​ក្បែរ​ផ្ទះ​លំនៅ​យក​ជា​ម្លប់​ឬ​ដាំ​ធ្វើ​ជា​ខ្លោង​ទ្វារ : ឥន្ទនិល​ជា​រុក្ខជាតិ​អម្រឹត​បុស្ប ផ្កា​រីក​នៅ​បាន​យូរ​ថ្ងៃ (ហៅ​ថា ផ្កា​ក្រដាស  ក៏​មាន) ។
  7. ឥន្ទនេល ( ន.នាមសព្ទ ) [អិន-ទៈ--]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ដើម​និង​ស្លឹក​ស្រដៀង​នឹង​ត្របែក​ព្រៃ ផ្កា​សម្បុរ​ស្វាយ​ចាស់ : ដើម​ឥន្ទនេល​ច្រើន​ដុះ​ក្នុង​ព្រៃ​រនាម ។
  8. ឥន្ទបត្ត ( ន.នាមសព្ទ ) [អិន-ទៈប៉ាត់] or ឥន្ទ្រប្រ័ស្ថ (អិន-ទ្រៈប្រាស់)   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឥន្ទ្រប្រ័ស្ថ) ឈ្មោះ​ក្រុង​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ត្រង់​កន្លែង​ក្រុង ទេល្ហី សព្វ​ថ្ងៃ​នេះ ? ។ ខ្មែរ​សម័យ​មហា​នគរ (នគរ​ធំ) ប្រើ​ពាក្យ​នេះ​ជា​វិសេស​នាម​ឬ​ជា​គោរម​នៃ​ក្រុម​មហា​នគរ, ច្រើន​ប្រើ​ក្នុង​ព្រះ​បរម​រាជ​សាសន៍ ឬ​ព្រះ​បរម​រាជ​ឱង្ការ​ថា ព្រះ​បាទ​សម្តេច​ព្រះ​រាជ​ឱង្ការ​បរម​បពិត្រ​កម្ពុជាធិបតី​ស្រី​ឥន្រ្ទប្រ័ស្ថ​បុរី​រ័ត្ន​រាជ​ធានី... (ប្រើ​ពាក្យ​នេះ​តាំង​អំពី​បាន​ព្រះ​ខ័ន​រាជ្យ ដែល​មាន​សេចក្ដី​តំណាល​ថា ព្រះ​ឥន្រ្ទ​យក​មក​ប្រទាន​ទុក​ជា​កេរ្តិ៍​ជា​សស្រ្តា​ដ៏​វិសេស​សម្រាប់​កម្ពុជ​រដ្ឋ ?) ។
  9. ឥន្ទលាំ [អិន-ទៈ--]
    ឈ្មោះ​ស្វាយ​មួយ​ប្រភេទ​សណ្ឋាន​ផ្លែ​ស្រដៀង​នឹង​ស្វាយ​ខណ្ឌ​ស្ករ : ស្វាយ​ឥន្ទលាំ ។ ឈ្មោះ​បទ​ភ្លេង​បុរាណ​ខ្មែរ​មួយ​មេ ហៅ​ថា ភ្លេង​ឥន្ទលាំ  ឬ ភ្លេង​ស្វាយ​ឥន្ទលាំ  (ទីទៃ​ពី ភ្លេង​ចន្ទលាំ) ។
  10. ឥន្ទវង្ស ( ន.នាមសព្ទ ) [អិន-ទៈវង់] or ឥន្ទវំសច្ឆន្ទ (អិន-ទៈវុ័ង-ស័ច-ឆ័ន)   ( បា.បាលី​ ( បាលីភាសា ) )
    (ឥន្ទវំស < ឥន្ទ “ព្រះ​ឥន្ទ” + វំស “ប៉ី; ខ្លុយ; ស្រឡៃ”; សំ. ឥន្រ្ទវំឝ) ឆន្ទ​ឬ​កាព្យ​មាន​លំនាំ​សូរ​សំឡេង​បទ​ប្រៀប​ដូច​ជា​សូរ​សព្ទ​ប៉ី​ឬ​ស្រឡៃ​នៃ​ព្រះ​ឥន្ទ ។ ជា​ឈ្មោះ​ឆន្ទ​ឬ​គាថា​មួយ​យ៉ាង សម្រាប់​ប្រើ​បាន​ងាយ​ខាង​ភាសា​សំស្រ្កឹត​និង​បាលី ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ក៏​បាន ប៉ុន្តែ​ពិបាក​តែង​ណាស់; បួន​បាទ​គឺ​បួន​ឃ្លា​កាព្យ​ជាមួយ​គាថា, ក្នុង​បាទ​មួយ​ៗ មាន ១២ អក្សរ, ត្រង់​អក្សរ​ទី ១, ២, ៣ និង​ទី ៤, ៥, ៦ ជា ត-គ-ណៈ  គឺ​គណៈ​ដែល​មាន​អក្សរ​ទី ១ និង​ទី ២ ជា​គរុ​ទី ៣ ជា លហុ (គរុ​ដើម គរុ​កណ្ដាល លហុ​ចុង); ត្រង់​អក្សរ​ទី ៧, ៨, ៩ ជា ជ-គណៈ  គឺ​គណៈ ដែល​មាន​អក្សរ​ទី ១ និង​ទី ៣ ជា​លហុ ទី ២ ជា​គរុ (លហុ​ដើម គរុ​កណ្តាល លហុ​ចុង); ត្រង់​អក្សរ​ទី ១០, ១១, ១២ ជា រ-គណៈ  គឺ​គណៈ​ដែល​មាន​អក្សរ​ទី ១ និង ទី ៣ ជា​គរុ ទី ២ ជា​លហុ (គរុ​ដើម លហុ​កណ្តាល គរុ​ចុង); ទាំង​បួន​បាទ មាន​កំណត់​ដូច​គ្នា (ពាក្យ​ប្រាប់​មេ​ឥន្ទ​វិសច្ឆន្ទ​នេះ​ថា សាយិន្ទវំសា  ខលុ  យត្ថ  តា  ជរា ) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ឥន្ទ ( n ) [ʔən, ʔənteaʔ-]   - detail »
    Indra
  2. ឥន្ទ ( adj ) [ʔən, ʔənteaʔ-]   - detail »
    to be great, almighty, omnipotent.
  3. ឥន្ទាវុធ   - detail »
    See: ឥន្ទធនូ
  4. ឥន្ទិស្សាស   - detail »
    See: ឥន្ទធនូ
  5. ឥន្ទុ ( n ) [ʔən, ʔəntuʔ]   - detail »
    moon
  6. ឥន្ទ្រ [ʔəntreaʔ-]   - detail »
    See: ឥន្ទ
  7. ឥន្ទ្រា   - detail »
    See: ឥន្ទ
  8. ឥន្ទ្រាធិរាជ ( n ) [ʔəntrietʰiʔriec]   - detail »
    King Indra
  9. ឥន្ទ្រាយុធ   - detail »
    See: ឥន្ទធនូ
  10. ឥន្ទ្រិយ ( n ) [ʔəntrii]   - detail »
    controlling principle; sensation, feeling, sense (i.e. related to the five senses)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar