Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វណ្ណយុត្ត

Chuon Nath's Khmer-Khmer Dictionary
  1. វណ្ណយុត្ត ( ន.នាមសព្ទ ) [វ័ន-ណៈយុត ] or #NAME?   ( បា. ស.បាលីភាសាសន្មត )
    (សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ; វណ្ណយុត្ត​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​មាន ១៨ យ៉ាង​គឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬ​ក៏ រះ​មុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញ​កណ្តុរ ( ៉ ); ៣- ត្រី​សព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្ស​សញ្ញា ឬ បន្តក់ (់); ៧-សំយោគ​សញ្ញា (័) ៨-លេខ​ទោ ឬ អាមេណ្ឌិត​សញ្ញា (ៗ); ៩-លេខ​អស្តា (៏); ១០- កាកបាទ ឬ ជើង​ក្អែក (+); ១១- កុក្កុដ​នេត្រ ឬ ភ្នែក​មាន់ (៙); ១២- របះ (។); ១៣- របះ​ចប់ ឬ របះ​បរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌ​សញ្ញា ឬ ពង​ត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាង​នឹង យុគល​ពិន្ទុ នេះ (ៈ) ដែល​ទើប​នឹង​បង្កើត​ថ្មី សម្រាប់​ប្រើ​ចុច​សម្រួល​ពាក្យ​ឲ្យ​ងាយ​ថា, ដូច​ជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុង​វចនានុក្រម​នេះ មាន​ប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផង គឺ . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យ​និយម (ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះ​ថា សំ. បា. ឬ​ជា​ខ្មែរ​អស់​ហើយ) ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. វណ្ណយុត្ត [vannaʔ yut~yuttaʔ]   - detail »
    diacritical mark, accent and punctuation symbol There are a total of 19: 1) វិសជ៌នី or វិសគ៌ (ះ ); 2) មូសិកទន្ត ( ៉ ); 3) ត្រីសព្ទ ( ៊ ); 4) ទណ្ឌឃាត បដិសេធ) ( ៍ ); 5) របាទ រេផៈ ) ( ៌ ); 6) រស្សសញ្ញា បន្តក់ ) (់); 7) សំយោគសញ្ញា (័); 8) អាមេណ្ឌិត សញ្ញា លេខទោ) ( ៗ ); 9) លេខអស្តា ( ៏ ); 10) កាកបាទ ជើងក្អែក ) (៎ ); 11) កុក្កុដនេត្រ ភ្នែកមាន់ ) (៙); 12) របះ ល្បះ ) (។ ); 13) របះចប់ or របះ​បរិយោ​សាន​ ល្បះចប់ ) ( ៕ ); 14) គោមូត្រ ( ៚ ); 15) រ៉ាត់ គាប ) ( ); 16) រជ្ជុសញ្ញា ( ); 17) មច្ឆណ្ឌសញ្ញា ពងត្រី ) ( .... ); 18) បេយ្យាល (។ប។ or ។ល។​ ); 19) យុគលពិន្ទុ ( ៈ )
    See: ធ្មេញកណ្ដុរ


Prohok Solutions @2017 : Learn Khmer | Khmer Calendar