Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បើក

Chuon Nath's Khmer-Khmer Dictionary
  1. បើក ( កិ.កិរិយាសព្ទ )
    ទីទៃ​ពី​បិទ, ពី​គ្រប, ខ្ទប់, រាំង គឺ​ធ្វើ​ឲ្យ​ច្រហ, ឲ្យ​មាន​ផ្លូវ មាន​ទំនង; ព្រម​ឲ្យ; ចេញ​ចាយ; បញ្ចេញ; បណ្ដោយ​តាម : បើក​ទ្វារ, បើក​ផ្លូវ, បើក​របង, បើក​ប្រាក់...។
    - បើក​កប៉ាល់ ឬ - បើក​រថយន្ត ធ្វើ​ម៉ាស៊ីន​កប៉ាល់ ឬ​រថយន្ត​ឲ្យ​ដើរ កាន់​ចង្កូត​តម្រង់​ឲ្យ​លឿន​ទៅ​តាម​គន្លង​តាម​ផ្លូវ ។
    - បើក​ក្ដោង លើក​ក្ដោង​ឲ្យ​ជក់​ខ្យល់​ទាញ​នាំ​នាវា​ឲ្យ​លឿន​ទៅ ។
    - បើក​ដាក់ បើក​ប្រាក់ ឬ​បើក​របស់​អ្វី​ៗ​ដាក់​ឲ្យ​ប្រើ​មាន​កំណត់ ។
    - បើក​ដៃ បណ្ដោយ​ឲ្យ... តាម​ត្រូវ​ការ ។
    - បើក​ទឹក ទម្លាយ​ផ្លូវ​ឲ្យ​ទឹក​ហូរ ។
    - បើក​ទូក ឬ - បើក​ល្វែង ពង្រីក​ទូក​ឬ​ល្វែង​ឲ្យ​រីក​ធំ​ជាង​ពី​មុន ។
    - បើក​ព្រះ​នេត្រ គូរ ឬ​ឆ្លាក់​សម្រេច​ឲ្យ​កើត​បាន​ជា​ភ្នែក​ទេវ​រូប ឬ​ជា​ព្រះ​នេត្រ​ព្រះ​ពុទ្ធ​រូប (មុខ​ការ​សម្រាប់​ជាង​គំនូរ​ឬ​ជាង​ឆ្លាក់​រូប) ។
    - បើក​ភ្នែក ព. ប្រ. យល់​ជាក់​ច្បាស់ ព្រម​ទាំង​ភ្ញាក់​ខ្លួន​ប្រែ​គំនិត, មិន​ងងឹត​ដូច​ពី​ដើម ហាក់​ដូច​ជា​គេ​បើក​ភ្នែក​មើល​ឃើញ​ច្បាស់ ។
    - បើក​ឱកាស បើក​វេលា​ទំនេរ​ឲ្យ ។
    - បើក​អំណាច បើក​ឲ្យ​ធ្វើ​តាម​អំណាច​ច្បាប់ ។ល។
Headley's Khmer-English Dictionary
  1. បើក ( v ) [baək]
    to open, uncover; to begin (e.g. a meeting); to free, release; to ease, relax; to raise (a sail)
    Eg. ពាក្យ ញាំញី ខ្ញុំបើកនៅវចនានុក្រម ...។: I looked up the word
  2. បើក ( v ) [baək]
    to grant access to, allow, permit, authorize; to issue, distribute; to get, receive; to withdraw (e.g. money from a bank); to cash
  3. បើក ( v ) [baək]
    to turn on (a faucet or electrical appliance such as a lamp)
  4. បើក ( v ) [baək]
    to drive, steer, pilot (a plane or a ship)


Prohok Solutions @2017 : Learn Khmer | Khmer Calendar