Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អគតិ

Chuon Nath's Khmer-Khmer Dictionary
  1. អគតិ ( ន.នាមសព្ទ ) [អៈគៈតិ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ពុំ​គួរ​ប្រព្រឹត្ត, សេចក្ដី​លម្អៀង : លុះ​ក្នុង​អគតិ, វិនិច្ឆ័យ​ក្តី​ដោយ​អគតិ ។ អគតិ “សេចក្ដី​លម្អៀង” មាន​៤​យ៉ាង​គឺ ១-
    - ឆន្ទាគតិ (សំ. បា. < ឆន្ទ + អគតិ) សេចក្ដី​លម្អៀង​ព្រោះ​ស្រឡាញ់; ២-
    - ទោសាគតិ (បា. < ទោស + អគតិ; សំ. ទោឞ + អគតិ) សេចក្ដី​លម្អៀង​ព្រោះ​ស្អប់; ៣-
    - មោហាគតិ (សំ. បា. < មោហ + អគតិ) សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់, ព្រោះ​ពុំ​យល់​ការ​ខុស​ត្រូវ; ៤-
    - ភយាគតិ (សំ. បា. < ភយ + អគតិ) សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច​បុណ្យ​ខ្លាច​អំណាច​ឬ​ខ្លាច​ចិត្ត​គេ ។
    - អគតិ​គមនៈ ឬ --គមន៍ (--គៈ-មៈនៈ ឬ --គំ) ការ​លុះ​ក្នុង​អគតិ ។
    - អគតិ​គាមី អ្នក​ដែល​ច្រើន​តែ​លុះ​ក្នុង​អគតិ (បើ​ស្ត្រី​ជា អគតិ​គាមិនី) ។
    - អគតិប្បហាន ឬ --ប្រហាន (--តិប-ប៉ៈ-ឬ-ប្រៈ--) ការ​លះ​អគតិ; ការ​មិន​លុះ​ក្នុង​អគតិ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រី​ជន​សោសិ លុះ​ក្នុង​អគតិ ណា​មួយ​ឥត​ដឹង លុះ​កម្ម​ឲ្យ​ផល ទើប​ធ្វើ​ភ្នែក​ស្លឹង គន់​គិត​រំពឹង ដឹង​ខ្លួន​ថា​ខុស ។ គួរ​អស់​ជន​ផង កុំ​ធ្វើ​កន្លង ទោះ​ស្រី​ទោះ​ប្រុស ទោះ​ធំ​ទោះ​តូច គួរ​ខ្លាច​កំហុស អំពើ​ឆ្គង​ខុស គួរ​ចៀស​វាង​ឆ្ងាយ ។
Headley's Khmer-English Dictionary
  1. អគតិ ( n ) [ʔaʔkeaʔteʔ]   - detail »
    partiality, unfairness, prejudice, bias; wrong doing


Prohok Solutions @2017 : Learn Khmer | Khmer Calendar