Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យន្ត

Chuon Nath's Khmer-Khmer Dictionary
  1. យន្ត ( ន.នាមសព្ទ ) [យន់] or យន្ត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    គ្រឿង​ប្រដាប់​ដែល​កម្រើក​បាន​ដោយ​កម្លាំង​ចក្រ​ប្រកប​គ្នា : យន្ត​ដេរ, យន្ត​ហោះ, ថ្នេរ​យន្ត, រថយន្ត, កម្លាំង​យន្ត ។
    - យន្ត​កម្ម (យន់តៈក័ម ឬ​យ័នតៈ--) ការ​យន្ត, ការ​ធ្វើ​យន្ត : រៀន​យន្ត​កម្ម ។
    - យន្ត​ការី (យន់តៈការ៉ី ឬ​យ័នតៈ--) អ្នក​ធ្វើ​យន្ត, អ្នក​ធ្វើ​ការ​យន្ត : ពួក​យន្ត​ការី; បើ​ស្ត្រី​ជា យន្ត​ការិនី ។
    - យន្ត​វិជ្ជា (យន់តៈវិច-ជា ឬ យ័នតៈ--) ចំណេះ​ធ្វើ​យន្ត (ហៅ​ថា យន្រ្ត​វិទ្យា ក៏​បាន) ។
    - យន្ត​សាល ឬ​
    - យន្ត​សាលា (យន់តៈសាល, --សាល៉ា ឬ យ័នតៈ--) រោង​យន្ត, រោង​ដាក់​គ្រឿង​យន្ត, រោង​ធ្វើ​គ្រឿង​យន្ត ។
    - យន្រ្ត​សាស្រ្ត (យន់ត្រៈ- សាស ឬ យ័នត្រៈ--) ក្បួន​ប្រាប់​វិធី​ធ្វើ​យន្ត ។
    - យន្ត​សិក្សា (យន់តៈ- សិក-សា ឬ យ័នតៈ--) ការ​រៀន​ធ្វើ​យន្ត, ការ​រៀន​កែ​គ្រឿង​យន្ត (ហៅ​ថា យន្រ្ត​សិក្សា ក៏​បាន) ។ល។
  2. យន្តហោះ ( ន.នាមសព្ទ ) [យន់-ហោះ]   ( បា. ខ.បាលី​និង​ខ្មែរ​លាយ​គ្នា )
    យាន​ជំនិះ​ដែល​ប្រើ​កម្លាំង​ម៉ាស៊ីន​ចក្រ​ប្រកប​គ្នា ហើយ​អាច​បើក​ហោះ​ហើរ​ធ្វើ​ដំណើរ​លើ​អាកាស​បាន ។
Headley's Khmer-English Dictionary
  1. យន្ត ( n ) [yʊən, yʊəntaʔ-]   - detail »
    mechanism, engine, machine, device (in many compounds yn is replaced by ម៉ាស៊ីន in the col. language)
  2. យន្ត ( n ) [yʊən, yʊəntaʔ-]   - detail »
    magical drawing (on paper, cloth, or tattooed on the skin), amulet FIX
  3. យន្តូបនីយកម្ម ( n ) [yʊəntoopaʔniiyeaʔkam]   - detail »
    mechanization
  4. យន្ត្រ   - detail »
    See: យន្ត


Prohok Solutions @2017 : Learn Khmer | Khmer Calendar