Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាហុ

Chuon Nath's Khmer-Khmer Dictionary
  1. រាហុ ( ន.នាមសព្ទ ) [--ហ៊ុ ឬ --ហ៊ូ ] or រាហូ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រាហុ) នាម​របស់​អសុរ​ម្នាក់ ជា​បុត្រ​នៃ​វេបចិត្តិ​អសុរិន្ទ​និង​នាង​សិង្ហិកា, មាន​ខ្លួន​ដាច់​ពាក់​អណ្ដាល ដោយ​ត្រូវ​ចក្រ​របស់​វិស្ណុ (នារាយណ៍) ក្នុង​កាល​ដែល (រាហូ) កាឡា​ខ្លួន​ជា​ទេវតា​ចូល​ទៅ​លួច​ទឹក​អម្រឹត​ផឹក, តែ​មិន​ស្លាប់ (ក្នុង​រឿង​រាមាយណៈ); ក្នុង​ហោរា​សាស្រ្ត​រាប់​ថា​ជា​ទេវតា​ព្រះ​គ្រោះ​ទី ៨ ក្នុង​ពួក​ទេពតា​នព្វ​គ្រោះ មាន​អម្ពរ និង​ពាហនៈ​សុទ្ធ​តែ​ខ្មៅ; ខ្មែរ​ច្រើន​ហៅ​ថា រាហុ៍, រាហូ ឬ រាហុ​អសុរិន្ទ ដែល​ជា​សត្រូវ​តែង​គ្រប​ឬ​បាំង, ចាប់, លេប​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ : រាហុ៍​ចាប់​ចន្រ្ទ, ថ្ងៃ​មាន​រាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ​គ្រាះ និង ចន្រ្ទ​គ្រាស, សូរ្យ​គ្រាស ផង) ។
    - រាហុ​គ្រ័ស្ត (--គ្រ័ស) ដែល​ត្រូវ​រាហូ​ចាប់ ។
    - រាហុ​មុខ មុខ​ឬ​មាត់​នៃ​រាហូ ។ ព. ប្រ. មាន​សណ្ឋាន​ស្រដៀង​នឹង​មុខ​រាហូ​ដែល​ជាង​គូរ​ឬ​ឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខ​រាហុ៍ ក្នុង​ពាក្យ មុខ ផង) ។
    - រាហុ​សត្រូវ (សំ. រាហុឝត្រុ) សត្រូវ​នៃ​រាហូ គឺ​ព្រះ​ចន្ទ; វិស្ណុ ។
    - រាហុ​អសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែល​ជា​ធំ”) រាហូ​ជា​ធំ​លើ​ពួក​អសុរ ។
  2. រាហុល ( ន.នាមសព្ទ ) [--ហ៊ុល ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< រាហុ “រាហូ” + លា “ចាប់” > ល = រាហូ​ចាប់) ព្រះ​នាម​របស់​ព្រះ​រាជ​ឱរស​នៃ​ព្រះ​សក្យ​មុនី​គោតម (កាល​ដែល​ព្រះ​មហា​សត្ត​សិទ្ធត្ថៈ ទ្រង់​បាន​ជ្រាប​ដំ​ណឹង​ថា “ព្រះ​រាជ​បុត្រ​ប្រសូត​ហើយ”, ទ្រង់​លាន់​ព្រះ​ឱស្ឋ​ថា “រាហូ​ចាប់​អញ​ហើយ​តើ ! ចំណង​កើត​ហើយ​តើ !” គឺ​ទ្រង់​ប្រៀប​ថា​ព្រះ​រាជ​បុត្រ​ទុក​ដូច​ជា​រាហូ​និង​ចំណង​ចាប់​ចង​ព្រះ​អង្គ; ដោយ​ហេតុ​នេះ​ បាន​ជា​ព្រះ​បាទ​សិរី​សុទ្ធោទនៈ​ព្រះ​អង្គ​បាន​ជ្រាប​ការណ៍​នេះ​ហើយ ទើប​ទ្រង់​ព្រះ​រាជ​ទាន​នាម​ព្រះ​រាជ​នត្តា​របស់​ព្រះ​អង្គ​ថា រាហុល) ។
  3. រាហុលមាតា ( ន.នាមសព្ទ ) [រាហ៊ុ-លៈ​មាដា ]   ( បា.បាលី​ ( បាលីភាសា ) )
    ព្រះ​មាតា​របស់​រាហុល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិម្ពា) ។
  4. រាហុ៍ [រា]
    រាហូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហុ) ។
Headley's Khmer-English Dictionary
  1. រាហុ ( n ) [riehuʔ, riehuu]   - detail »
    Rahu (one of the Asuras; a legendary monster which devours the sun or moon thereby causing eclipses)
  2. រាហុល ( n ) [riehul]   - detail »
    Rāhula (name of the son of the Buddha)
  3. រាហុ៍ [rieh]   - detail »
    See: រាហុ


Prohok Solutions @2017 : Learn Khmer | Khmer Calendar