Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លេខ

Chuon Nath's Khmer-Khmer Dictionary
  1. លេខ ( ន.នាមសព្ទ ) [ល៉េក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គំនូស​ប្រាប់​ចំនួន​សំខ្យា : លេខ ១, ២, ... ៩, ១០ ។
    - លេខ​ចតុព្វិធ (ល៉េក-ចៈតុប-ពិត) លេខ​៤​យ៉ាង​គឺ លេខ​បូក, លេខ​សង, លេខ​គុណ, លេខ​ចែក ។
    - លេខ​ផា (ព. សា.)
    - លេខ​នព្វន្ត (បុរាណ​ច្រើន​ប្រើ​ក្នុង​ក្បួន​ហោរ) ។
    - លេខ​យ័ន្ត (ព. បុ.) លេខ​ដែល​គេ​សរសេរ​ចុះ​ក្នុង​យ័ន្ត​ត្រង់​កន្លែង​ដែល​ត្រូវ​ចុះ​លេខ : ចេះ​លេខ​យ័ន្ត​មន្ត​អាគម ។
    - លេខ​វិជ្ជា ឬ
    - --វិទ្យា (ល៉េខៈ--) វិជ្ជា​សម្រាប់​គិត​ចំនួន, វិជ្ជា​នព្វន្ត ។
    - លេខ​វិញ្ញូ, --វិទ, --វិទូ (ល៉េខៈ--) អ្នក​ចេះ​លេខ​វិជ្ជា, អ្នក​ពូកែ​ខាង​វិជ្ជា​នព្វន្ត ។
    - មេ​លេខ មេ​ទន្ទេញ​ក្នុង​លេខ​វិជ្ជា, មេ​នព្វន្ត ។ល។
  2. លេខ ( ន.នាមសព្ទ ) [ល៉េខៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សរសេរ; ការ​គូស, គូរ, វាស; គំនូរ; ស្នាម, គំនូស; អក្សរ; សំបុត្រ, ចុតហ្មាយ; គ្រឿង​សម្គាល់; ទេវតា;... ។
    - លេខ​ចុណ្ណិកា ដី-ស; ជក់​សម្រាប់​គូរ, សម្រាប់​លាប​ថ្នាំ ។
    - លេខ​បត្រ ឬ លេខ្យ- (ស៉េខៈប័ត ឬ ល៉េខ្យៈ--) ក្រដាស​សរសេរ; សៀវភៅ​សម្រាប់​សរសេរ ។
    - លេខ​ភណ្ឌ (លេខៈភ័ន) ប្រដាប់​សម្រាប់​ប្រើ​ការ​សរសេរ មាន​ប៉ាកកា​និង​ខ្មៅ​ដៃ​ជាដើម : អ្នក​រៀន​ត្រូវ​មាន​លេខ​ភណ្ឌ​ឲ្យ​សព្វ​គ្រប់ កុំ​ឲ្យ​ខ្វះ​នេះ​ខ្វះ​នោះ ។
    - លេខ​ហារិន ឬ--ហារី បុរស​អ្នក​នាំ​សំបុត្រ, អ្នក​រត់​សំបុត្រ, បុរស​ប្រៃសណីយ៍; បើ​ស្ត្រី​ជា លេខ​ហារិនី ។ល។
  3. លេខកៈ ( ន.នាមសព្ទ ) [ល៉េខៈកៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លេខក) អ្នក​សរសេរ, ស្មេរ, ស្មៀន; បើ​ស្ត្រី​ជា លេខិកា (វេវ. លិបិការ, លិបិការិកា) ។
    - លេខក​កម្ម ការ​ឬ​មុខ​ការ​របស់​ស្មៀន (វេវ. លិបិការ​កម្ម) ។
    - លេខក​កិច្ច ការ​រវល់​របស់​ស្មៀន (វេវ. លិបិការ​កិច្ច) ។
    - លេខកដ្ឋាន ឬ--ស្ថាន ទី​ធ្វើ​ការ​របស់​ស្មៀន, កន្លែង​ស្មៀន, ការិយាល័យ​ស្មៀន (វេវ. លិបិការដ្ឋាន ឬ --ស្ថាន) ។ល។
  4. លេខទោ
    (ព. ម. អាមេណ្ឌិត​សញ្ញា) ។
  5. លេខនី ( ន.នាមសព្ទ ) [ល៉េខៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្លាប​ប៉ាកកា; ប៉ាកកៃ ។
    - លេខនីករណ្ឌ (--កៈរ៉ន់) ប្រអប់​ដាក់​ស្លាប​ប៉ាកកា, ប្រអប់​ស្លាប​ប៉ាកកា ។
    - លេខនីទណ្ឌ (--ទ័ន) ដង​ប៉ាកកា ។ល។
  6. លេខបត្រ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខ ន.) ។
  7. លេខហារី or លេខហារិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខ ន.) ។
  8. លេខអស្ដា ( ន.នាមសព្ទ ) [ជើង ដ, ល៉េក-អ័ស-ស្ដា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លេខ + អឞ្ដ) លេខ ៨ ។ ខ្មែរ​ប្រើ​ជា​វណ្ណយុត្ត​សម្រាប់​ដាក់​លើ​អក្សរ​ទោល កញ្ឆក់​សំឡេង​ឲ្យ​ខ្លី​រហ័ស, ដូច​ជា : ក៏​បាន, ក៏​ដោយ, ដ៏​ប្រសើរ, ព្ធដ៏​អាកាស; ហ៏ !, ហ៏​យក​ចុះ !; នុ៎ះ​ន៏; អុញ​ន៏ ! ជាដើម ។
  9. លេខា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សរសេរ; សេចក្ដី​ដែល​សរសេរ, សំបុត្រ, ចុតហ្មាយ; ការ​គូស, ស្នាម, គំនូស; ការ​គូរ, វាស; គំនូរ; គ្រឿង​សម្គាល់;... ។
    - លេខាធិការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អធិការ) ស្មៀន​ធំ​របស់​អធិបតី​ក្រសួង, ស្មៀន​អ្នក​ត្រួតត្រា​លើ​ពួក​ស្មៀន, ចាងហ្វាង​ស្មៀន ។ សព្វ​ថ្ងៃ ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​អ្នក​រាជការ​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​ជាន់​កណ្ដាល ស្មើ​គ្នា​នឹង​លេខានុការ ឬ ស្មៀន​ធម្មតា ហៅ​ថា លេខាធិការ (បារ. Secrétaire) ឬ​ហៅ​ឲ្យ​ពេញ​ទាំងអស់​ថា លេខាធិការ​នៃ​ការិយាល័យ និង​ខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើ​ស្ត្រី​ជា លេខាធិការិកា ។
    - លេខាធិការដ្ឋាន មុខ​ងារ ឬ​ការិយាល័យ​របស់​លេខាធិការ ។
    - លេខានុការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ) ស្មៀន​រង​ពី​លេខាធិការ​មក; បើ​ស្ត្រី​ជា លេខានុការិកា ។ល។ ប្រើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា : ចក្ក​លេខា ឬ ចក្រ-- (ច័ក-កៈ-- ឬ ច័ក ក្រៈ--) ស្នាម​កង់, គំនូរ​ចក្រ ។
    - ចន្ទ​លេខា ឬ - ចន្ទ្រ-- (ច័ន-ទៈ-- ឬ ច័ន-ទ្រៈ--) ស្នាម ឬ គ្រឿង​សម្គាល់​ក្នុង​វង់​ព្រះ​ចន្ទ្រ ។ល។
  10. លេខាធិការ or លេខាធិការិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. លេខ ( n ) [leek]   - detail »
    number (0, 1, 2, 3, 4, 5, 6, 7, 8, 9); numeral, digit; place, position; code; sign, horoscope; destiny
    Eg. ផ្ទះលេខ​ ៣០៤: house number 304
  2. លេខ ( adv ) [leek]   - detail »
    very
    Eg. វាខ្ជិលលេខ: He's very lazy.
  3. លេខ ( n ) [leek]   - detail »
    writing, drawing; letter, mark.
  4. លេខ ( v ) [leek]   - detail »
    to write, draw
  5. លេខកៈ ( n ) [leekʰaʔkaʔ]   - detail »
    low-ranking secretary
  6. លេខគណិត ( n ) [leekʰaʔkeaʔnət]   - detail »
    arithmetic
  7. លេខនា ( n ) [leekʰaʔnaa]   - detail »
    commercial papers / documents / records; accounts / books of a bank
  8. លេខនី ( n ) [leekʰaʔnii]   - detail »
    pen point
  9. លេខា ( n ) [leikʰaa]   - detail »
    writing, letter, drawing, trace, mark
  10. លេខាធិការ ( n ) [leikʰaatʰiʔkaa]   - detail »
    secretary (e.g. of a political party, of an embassy)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar