Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល័ក្ត

Chuon Nath's Khmer-Khmer Dictionary
  1. ល័ក្ត ( ន.នាមសព្ទ ) [លាក់] or ល័ខ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    លក្តក, អលក្ត, លាក្សា; លាខា, អលត្តក) ជ័រ​ខះ​រឹង​កើត​អំពី​សត្វ​ល្អិត​ពួក​មួយ មាន​សម្បុរ​ក្រហម សម្រាប់​ប្រើ​ការ​ជ្រលក់​សូត្រ, អម្បោះ​ជាដើម : ល័ក្ត​ស្រម៉ ។
    - ល័ក្ត​ជុំ​កន្លង់ ស្រម៉​ល័ក្ត​ដែល​ដុះ​ព័ទ្ធ​ស្រោប​រុំ​ជុំ​វិញ​មែក​ឈើ ។
    - កាក​ល័ក្ត ឬ - អាចម៍​ល័ក្ត កាក​របស់​ល័ក្ត​ស្រម៉ ដែល​ស្ងោរ​រំងាស់​អស់​ជាតិ​ហើយ, សម្រាប់​ប្រើ​ការ​បិទ​ឬ​ភ្ជ័រ​ភ្ជាប់​អ្វី​ផ្សេង​ៗ ។
    - ចង​ល័ក្ត ឬ - បន្ទំ​ល័ក្ត យក​ស្រម៉​ល័ក្ត​ដែល​នៅ​មាន​សត្វ​ល្អិត​ជា​មេ ដាក់​ក្នុង​សំបក​កាតំ​ស្លឹក​ត្នោត​ជាដើម​ចង​ភ្ជាប់​នឹង​ឈើ​រស់​មាន​ដើម​សង្កែ, ត្រាង, ស្នួល​ជាដើម ដើម្បី​ឲ្យ​មេ​នោះ​ចេញ​មក​វារ​រោម​មែក​ឈើ កកើត​បាន​ជា​ស្រម៉​ល័ក្ខ​ត​ទៅ​ទៀត : របរ​ចង​ល័ក្ត ។ ផង់​ល្អិត​ឬ​កក​រឹង​ជា​ដុំ​មាន​ព័ណ៌​ផ្សេង​ៗ សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ : ល័ក្ត​ខៀវ, --បៃតង, --ស្វាយ, --លឿង​ទុំ... ។ ឈ្មោះ​ឈើ​ឬ​ដំណាំ​ដែល​មាន​សម្បុរ​ដូច​ល័ក្ត​ស្រម៉ : ចេក​ល័ក្ត, ម្ទេស​ល័ក្ត ... ។
Headley's Khmer-English Dictionary
  1. ល័ក្ត ( n ) [leak]   - detail »
    gum-lac (a thick red secretion from a certain type of scaly insect; it is used as a dye)
  2. ល័ក្ត ( n ) [leak]   - detail »
    artificial dye in powder or block form
  3. ល័ក្ត ( n ) [leak]   - detail »
    any plant which is red like the dye ល័ក្តស្រម៉


Prohok Solutions @2017 : Learn Khmer | Khmer Calendar