Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វរៈ (វៈរៈ)

Chuon Nath's Khmer-Khmer Dictionary
  1. វរ ( គុ.គុនសព្ទ ) [ វ ] or វរៈ (វៈរៈ)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើស​លន់, ថ្លៃ​ថ្លា; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើស​យក; ដែល​គួរ​សូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើ​ផ្សំ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា : វរ​គុណ  គុណ​ដ៏​ប្រសើរ, គុណ​គាប់ ។
    - វរ​ចក្រ ចក្រ​ដ៏​ប្រសើរ ។
    - វរ​ជន ជន​ប្រសើរ ។
    - វរ​ជ័យ ជម្នះ​ដ៏​ប្រសើរ ។
    - វរញ្ញូ អ្នក​ដឹង​ធម៌​ដ៏​ប្រសើរ (ព្រះ​ពុទ្ធ) : ព្រះ​វរញ្ញូ ។
    - វរ​តនូ ឬ - វរ​នារី ស្រ្តី​ល្អ​ឆ្នើម ។
    - វរ​ទាន ការ​ឲ្យ​ពរ; ការ​ឲ្យ​រង្វាន់ ។
    - វរ​នាថ ពំនាក់​ដ៏​ប្រសើរ ។
    - វរ​បិតា បិតា​ប្រសើរ (បិតា​ក្សត្រិយ៍) : ព្រះ​វរ​បិតា ។ វរ​បុរស បុរស​ប្រសើរ, ប្រុស​ថ្លៃ ។
    - វរ​មន្រ្តី មន្រ្តី​ប្រសើរ; ខ្មែរ​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល, នៅ​ត្រង់​ចន្លោះ​ថ្នាក់​អនុ​មន្រ្តី​និង​ឧត្តម​មន្រ្តី ។
    - វរ​មាតា មាតា​ប្រសើរ (មាតា​ក្សត្រិយ៍) : ព្រះ​វរ​មាតា ។
    - វរ​មិត្ត ឬ
    - --មិត្រ មិត្រ​ប្រសើរ ។
    - វរ​យោសិត ស្រ្តី​មាន​រូប​ល្អ, នាង​ឆើតឆោម, ស្រី​ថ្លៃ ។
    - វរ​រាជ ស្តេច​ប្រសើរ ។
    - វរ​លញ្ឆករ ត្រា​ដ៏​ប្រសើរ (ព្រះ​រាជ​មុទ្រា) : ព្រះ​វរ​លញ្ឆករ ។ វរ​លក្ខណ៍ លក្ខណៈ​ដ៏​ប្រសើរ; ដែល​មាន​លក្ខណៈ​ដ៏​ប្រសើរ ។
    - វរ​វង្ស វង្ស​ដ៏​ប្រសើរ; ដែល​មាន​វង្ស​ខ្ពង់ខ្ពស់ ។
    - វរ​វណ្ណិនី ស្រ្តី​មាន​សម្បុរ​ល្អ, នាង​ឆើតឆោម ឬ​នាង​ឆោមឆាយ ។
    - វរ​វៀង​ជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀង​ជ័យ) ។
    - វរ​សេនិយ ឬ - វរ​សេនីយ៍ (វៈរៈសេន៉ី) : វរ​សេនីយ៍​ត្រី ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់ បន្ទាប់​ពី​វរ​សេនីយ៍​ទោ ។
    - វរ​សេនីយ៍​ទោ ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ត្រង់​ចន្លោះ វរ​សេនីយ៍​ត្រី​និង​វរ​សេនីយ៍​ឯក ។
    - វរ​សេនីយ៍​ឯក ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ជាន់​ខ្ពស់, ខ្ពស់​ផុត​ក្នុង​ថ្នាក់​វរ​សេនីយ៍ ។
    - វរោកាស (< វរ + ឱកាស) ឱកាស​ប្រសើរ ។
    - វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តម​ថ្លៃថ្លា, ប្រសើរ​ខ្ពង់ខ្ពស់ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar