Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្រះ

Chuon Nath's Khmer-Khmer Dictionary
  1. ព្រះ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន”; ប្រើ​ជា ន. ក៏​បាន “ពរ; ស្វាមី; កូន​ប្រសា​ប្រុស; សេចក្ដី​ប្រាថ្នា...”) ពាក្យ​នេះ​ខ្មែរ​ប្រើ​ក្លាយ​មក​ដោយ វ > ព + រ + ះ > ព្រះ; សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ ៦ ហ៊ូពាន់​ចុះ​បន្ទាប់​ពី​ទី​ឧកញ៉ា​មក : មន្ត្រី​ទី​ព្រះ ។ សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម​ឯ​ទៀត បាន​ច្រើន​យ៉ាង​ជា​អនេក : ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ឥន្ទ្រ, ព្រះ​ព្រហ្ម; ព្រះ​មហា​ក្សត្រ, ព្រះ​រាជា, ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត; ព្រះ​រាជ​បុត្រ; ព្រះ​ធម៌; ព្រះ​សង្ឃ; ព្រះ​អាទិត្យ; ព្រះ​ចន្ទ្រ; ព្រះ​ពាយ; ព្រះ​បាទ; ព្រះ​កេសា; ព្រះ​អរហន្ត ។ល។
  2. ព្រះកម្ចាយ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សម្រាប់​ប្រើ​ជា​ថ្នាំ​រម្ងាប់​រោគ ។
  3. ព្រះក្រាប ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ស្លឹក​ធំ​ៗ ដុះ​ក្រាប​រាប​ផ្ទាប់​នឹង​ដី ។
  4. ព្រះខ្លប ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​មួយ​ប្រភេទ មាន​បន្លា​ខ្លី​ៗ ស្លឹក​ល្អិត​ៗ កាល​ណា​ប៉ះ​ពាល់​នឹង​អ្វី​មួយ​ឬ​កម្រើក​ដោយ​ខ្យល់​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូល​ក្នុង, ផ្កា​សម្បុរ​ក្រហម​ស្ទើរ​ស្វាយ ។
  5. ព្រះជីវ៍ ( ន.នាមសព្ទ ) [--ជី ]
    ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​តម្កល់​លើ​បល័្លង្ក​ក្នុង​ឧបោសថាគារ (ដែល​ហៅ​តាម​ទម្លាប់​ថា វិហារ) ។ ខ្មែរ​បុរាណ​ហៅ​ប្រតិដ្ឋ​ប្រដូច​ថា​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​នោះ ទុក​ដូច​ជា​ព្រះ​ពុទ្ធ​គង់​ព្រះ​ធរមាន​នៅ​ឡើយ : ធ្វើ​ពិធី​ពុទ្ធាភិសេក​ព្រះ​ជីវ៍ (ហៅ ព្រះ​ប្រធាន ក៏​បាន ដោយ​សន្មតិ​ថា ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​នេះ​ជា​ប្រធាន​នៃ​ព្រះ​ពុទ្ធ​រូប​អង្គ​តូច​ៗ​ឯ​ទៀត) ។
  6. ព្រះតេជព្រះគុណ ( ន.នាមសព្ទ ) [ព្រះដែចព្រះគុណ ]
    គុណ​នៃ​អំណាច​ដ៏​ប្រសើរ​លើសលន់​ឬ​អំណាច​និង​គុណ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ : ព្រះ​តេជ​ព្រះ​គុណ​របស់​រាជការ ។ បុ. ស. ឬ ន. លោក​អ្នក​មាន​តេជះ​និង​គុណ​ដ៏​ប្រសើរ, លោក​ជា​ធំ, លោក​ជា​ម្ចាស់; ពាក្យ​សម្រាប់​ហៅ​មន្ត្រី​មាន​ស័ក្តិ​ធំ ឬ​បព្វជិត​ដែល​មាន​សមណ​ស័ក្តិ ឬ​ក៏​ដែល​ជា​គ្រូ​ធំ, ជា​ប្រធាន​របស់​ពួក​ជន : សូម​ព្រះ​តេជ​ព្រះ​គុណ​អភ័យ​ទោស, សូម​និមន្ត​ព្រះ​តេជ​ព្រះ​គុណ​សម្ដែង​ធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង តេជះ និង គុណ ផង) ។
  7. ព្រះថោង ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ : ភ្លេង​ព្រះ​ថោង ។
  8. ព្រះថ្កោល ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​មាន​មើម​ដុះ​លើ​គោក គឺ​នៅ​ខ្ពស់​លើ​ដី (អ្នក​ស្រុក​ខ្លះ​ហៅ​ថា ព្រះ​ថ្គោល) ។
  9. ព្រះថ្គោល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ​ថ្កោល) ។
  10. ព្រះទ្រហឹង ( ន.នាមសព្ទ ) [--ហ៊‌ឹង ]
    ឈ្មោះ​ស្មៅ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​រំចេក ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ព្រះ ( adj ) [preah]   - detail »
    to be holy, sacred, divine; excellent, distinguished, superior (commonly used as a prefix before nominals referring to members of the royal family, Buddhist priests, the Buddha, God, and certain deified elements, such as earth and fire; where it serves as an honorific particle)
  2. ព្រះ ( n ) [preah]   - detail »
    the Buddha, God; celestial / holy being
  3. ព្រះ ( n ) [preah]   - detail »
    title of a high official in the Cambodian court


Prohok Solutions @2017 : Learn Khmer | Khmer Calendar