Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អភិ

Chuon Nath's Khmer-Khmer Dictionary
  1. អភិ ( និ.និបាតសព្ទ ) [អៈភិ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    និបាត​សព្ទ​ឬ​ឧបសគ្គ​សព្ទ​សម្រាប់​ប្រើ​ជា​បុព្វបទ រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “ក្រៃ, ក្រៃលែង, ក្រៃ​ពេក, ពេក​ក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះ​ត្រង់; សង្កត់; គ្រប​ពី​លើ;...”; ឬ​កាល​បើ​រៀង​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ណា អាច​បង្វែរ​សព្ទ​នោះ​ឲ្យ​ងាក​សេចក្ដី​ប្លែក​ពី​ប្រក្រតី​ដើម​ក៏​មាន ដូច​ជា ភូ “កើត; មាន”, អភិ-ភូ “គ្រប​សង្កត់” ជាដើម ។
    - អភិក្កន្ត​ព័ណ៌ ឬ
    - --វណ្ណ (អៈភិក-ក័ន-តៈ--) ឬ - អភិក្កាន្ត​ព័ណ៌ (--កាន-តៈ--) ព័ណ៌​ឬ​សម្បុរ​ល្អ; ដែល​មាន​ព័ណ៌​ឬ​សម្បុរ​ល្អ ។
    - អភិក្រម (--ក្រំ) ការ​ឈាន​ចូល, ការ​ចូល​ជិត; ការ​រុករាន​ចូល, ការ​បុក​រុក​ចូល, ដំណើរ​រឹត​ឡើង​ៗ : ជំងឺ​អភិក្រម ជំងឺ​រឹត, ឈឺ​ខ្លាំង, ឈឺ​ធ្ងន់ ។
    - អភិក្រោធ ក្រោធ​ខ្លាំង (វេវ. អភិរោធ) ។
    - អភិខ្យា ឈ្មោះ; ការ​ឲ្យ​ឈ្មោះ ។
    - អភិគម ឬ - --គមន៍ (--គំ) ការ​ប្រសព្វ​ចូល; ការ​ប្រសព្វ​មុខ​គ្នា; ការ​ចួប​គ្នា; ការ​រួប​រួម​គ្នា; ការ​ភប់ប្រសព្វ : ទន្លេ​អភិគម ទន្លេ​ប្រសព្វ​មុខ ។
    - អភិ​គោត្ត ឬ - --គោត្រ ឧត្ដម​គោត្រ (ត្រកូល​ខ្ពស់) ។
    - អភិឃាត ការ​ចោម​វាយ; ការ​រុករាន​ចូល​វាយ; ការ​វាយ​សំពង : ធ្វើ​អភិឃាត ។ ប្រើ​ជា កិ. ក៏​បាន : បាន​អភិឃាត​គ្នា បាន​វាយ​សំពង​គ្នា​ទៅ​វិញ​ទៅ​មក ។
    - អភិច្ឆា (បា. < អភិ + ឥច្ឆា “ការ​ចង់​បាន”) ការ​ចង់​បាន​ណាស់, ការ​ចង់​បាន​អន្ទះសា​ខ្វារ-ក; ការ​ចង់​បាន​ហួស​ហេតុ​ហួស​ទំនង; សេចក្ដី​ច្រណែន ។
    - អភិជន (--ជន់) មនុស្ស​ខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិ​ភូមិ ។
    - អភិជ័យ ជម្នះ​យ៉ាង​សម្បើម ។
    - អភិជាត មាន​ត្រកូល, មាន​ពូជ; មាន​ប្រាជ្ញា, ឈ្លាសវៃ (បើ​ស្ត្រី​ជា អភិជាតា) ។
    - អភិជិត ដែល​មាន​ជម្នះ​យ៉ាង​សម្បើម : កង​ទ័ព​អភិជិត ។
    - អភិជេជ្ឋ ដែល​ជា​ច្បង​ឬ​ជា​ចម្បង​ជាង​គេ (បើ​ស្ត្រី​ជា អភិជេដ្ឋា) ។
    - អភិញ្ញាត ដែល​ប្រាកដ; ដែល​ចេះ​ចាំ​ស្ទាត់​ប្រាកដ; ដែល​ស្គាល់​ជាក់​ឬ​ដឹង​ច្បាស់ : សាក្សី​អភិញ្ញាត  ឬ អភិញ្ញាត​សាក្សី (--តៈ--) សាក្សី​ដែល​បាន​ឃើញ​ឬ​ដឹង​ឮ​ប្រាកដ ។
    - អភិញ្ញាត​ការណ៍ (--តៈ--) ហេតុ​ប្រាកដ, ហេតុ​ដែល​គេ​ដឹង​ជាក់ ។
    - អភិញ្ញាត​ជន ជន​ដែល​មាន​គេ​ស្គាល់​ច្រើន ។
    - អភិញ្ញាត​ធម៌ (--តៈធ័រ) ធម៌​ប្រាកដ; អ្នក​ដែល​គេ​ចេះ​ធម៌​ប្រាកដ ។
    - អភិតរុណ (--តៈរុន) ក្មេង​ណាស់; ខ្ចី​ណាស់ (ឥត្ថី. អភិត​រុណី) ។
    - អភិធាវ័ន ការ​ស្ទុះ​រត់; ការ​រត់​ដេញ​តាម, ការ​រត់​ដេញ​ប្រកិត ។
    - អភិធេយ្យ ឬ - --ធៃយ (--ធៃ) ឈ្មោះ; ពាក្យ​ជា​គ្រឿង​សម្គាល់ (រ. ស. ប្រើ​ជា
    - នាមាភិធេយ្យ ឬ
    - --ធៃយ ក៏​មាន : ព្រះ​នាមាភិធេយ្យ ព្រះ​នាម​ក្សត្រិយ៍; ព្រះ​បរម​នាមាភិធេយ្យ ព្រះ​បរម​នាម​ក្សត្រិយ៍​ទ្រង់​រាជ្យ​ឬ​ឋានន្តរ​ដែល​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន) ។
    - អភិនន្ទ (--នន់) ត្រេកអរ​ខ្លាំង ។
    - អភិនន្ទន៍ (--នន់) អំណរ​ខ្លាំង ។
    - អភិនន្ទន​ភាព (--នន់-ទៈនៈ ភាប) ភាព​ឬ​ភាវៈ​នៃ​អំណរ​ខ្លាំង ។
    - អភិនន្ទនាការ (--នន់-ទៈ--) អាការ​អភិនន្ទន៍ ។
    - អភិនព (--នប់) គុ. (បា. អភិនវ) ថ្មី​ណាស់, ថ្មី​សន្លាង, ថ្មី​ចែស : របស់​អភិនព ។
    - អភិនវ​កម្ម (--នៈវៈក័ម) ការ​ដែល​ទើប​បង្កើត​ថ្មី ។
    - អភិបូជា បូជា​ចំពោះ, ការ​ថ្វាយ​ឬ​ជូន​គ្រឿង​សក្ការៈ​ដោយ​គោរព ។
    - អភិមរ កាប់​សម្លាប់; ទ្រុស្ត​មិត្រ; ការ​កាប់​សម្លាប់; ការ​ទ្រុស្ត​មិត្រ; សង្រ្គាម ។
    - អភិមាន សេចក្ដី​ប្រកាន់​ហួស​ពេក; ការ​ប្រកាន់​ខ្លួន; សេចក្ដី​ព្រហើន; សេចក្ដី​មើល​ងាយ​គេ ។
    - អភិមុខ ប្រមុខ, ប្រធាន; អ្នក​នាំ​មុខ​គេ, អ្នក​ដែល​ជា​មេ​គេ ។ កិ. វិ. ចំ​មុខ, ចំពោះ​មុខ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា​កម្មាភិមុខ អ្នក​ដែល​ជា​ប្រធាន​នៃ​កិច្ចការ (មេ​ការ) ។
    - សេនាភិមុខ ឬ - អគ្គ​សេនា​នាយក អ្នក​ដែល​ជា​ប្រធាន​នៃ​សេនា (មេ​ទ័ព​ធំ; បារ. Maréchal) ។
    - អភិយោគ ការ​ព្យាយាម​ខ្លាំង, ការ​ខំ​ប្រឹង​ពេញ​កម្លាំង : ធ្វើ​ការ​ដោយ​អភិយោគ ។
    - អភិរក្ខ ឬ
    - --រក្ស (--រ័ក) រក្សា​ដោយ​ប្រយ័ត្ន; ការ​រក្សា​ដោយ​ប្រយ័ត្ន : ធ្វើ​អភិរក្ស (ន. ប្រើ​ជា អភិរក្ខា  ឬ--រក្សា ក៏​បាន) ។
    - អភិរតិ ឬ
    - --រ័តិ (--រៈតិ ឬ--រ័ត) សេចក្ដី​រីករាយ​ក្រៃ​ពេក; តម្រេក​ខ្លាំង ។
    - អភិរូប មាន​រូប​ល្អ, មាន​លម្អ (បើ​ស្ត្រី​ជា អភិរូបា  អ. ថ. --ប៉ា) ។
    - អភិរោធ (--រោត) ក្រោធ​ខ្លាំង ។
    - អភិលាប ពាក្យ, ពាក្យ​ពេចន៍; សត្យាធិស្ឋាន ។
    - អភិលាស សេចក្ដី​ប្រាថ្នា; អភិជ្ឈា ។
    - អភិលាសក (--សក់) អ្នក​ដែល​មាន​អភិលាស (បើ​ស្ត្រី​ជា អភិលាសិកា) ។
    - អភិសន្តាប (--សន់-ដាប) កម្ដៅ​ខ្លាំង; សេចក្ដី​ក្ដៅ​ក្រហាយ​ខ្លាំង; សេចក្ដី​នឿយ​ពន់ពេក; ការ​ច្បាំង​គ្នា, សង្រ្គាម ។
    - អភិសាប ឬ - --សាបន៍ ការ​ស្បថ​បំពាន; ការ​ដាក់​សម្បថ គឺ​ការ​ពោល​ពាក្យ​សច្ចា​ប្រណិធាន​ដាក់​សម្បថ​ឲ្យ​ធ្លាក់​ទុក្ខ​ទោស​ទៅ​លើ​គេ ។
    - អភិសារ ការ​បាន​ចួប​ឬ​បាន​ប្រទះ, ការ​ពើបពះ ។
    - អភិសិទ្ធិ (--សិត) សេចក្ដី​សម្រេច​សព្វ​គ្រប់​ឬ​ដាច់​ខាត ។
    - អភិហារ ការ​ដណ្ដើម​ឬ​ឆក់​យក​អីវ៉ាន់; ការ​តស៊ូ​ពេញ​កម្លាំង ។
    - អភិហារិន ឬ
    - --ហារី ចោរ​អ្នក​ដណ្ដើម​ឬ​ឆក់​យក​អីវ៉ាន់ (បើ​ចោរ​ស្ត្រី​ជា អភិហារិនី) ។ល។
  2. អភិ--
    (មើល​ក្នុង​ពាក្យ អភិ) ។
  3. អភិជ្ឈា ( ន.នាមសព្ទ ) [អៈភិច-ឈា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អភិធ្យា) គំនិត​សម្លឹង​រំពៃ​រក​ទំនង​ឲ្យ​បាន​ទ្រព្យ​អ្នក​ដទៃ​មក​ជា​របស់​ខ្លួន; ការ​ចង់​បាន​ហួស​ហេតុ​ហួស​ទំនង; តណ្ហា; អភិលាស : អភិជ្ឈា​ជា​ទុច្ចរិត​មួយ​ខាង​ផ្លូវ​ចិត្ត រាប់​ចូល​ជា​មនោ​ទុច្ចរិត មួយ​ក្នុង​មនោ​ទុច្ចរិត ៣ យ៉ាង ។
    - អភិជ្ឈាភិភូត (បា. < អភិជ្ឈា + អភិ-ភូត “គ្រប​សង្កត់”) ដែល​ត្រូវ​អភិជ្ឈា​គ្រប​សង្កត់​ឬ​ជិះ​ជាន់​ស៊ប់ (ឥត្ថី. អភិជ្ឈាភិភូតា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​ជន​ចិត្ត​ស្លូត អភិជ្ឈាភិភូត បែរ​ជា​កាច​ល្មោភ ឥត​អៀន​ឥត​ខ្មាស ព្រោះ​តែ​ក្តី​លោភ នាំ​ឲ្យ​ក្រសោប ប្រយោជន៍​ផ្ទាល់​ខ្លួន ។ ទោះ​គេ​ហិនហោច ឈឺ​ចិត្ត​ផ្សា​ខ្លោច ក៏​ដោយ​ឥត​ស្ងួន កៀរ​យក​ប្រយោជន៍ ឲ្យ​តែ​បាន​ខ្លួន កាច​ល្មោភ​ផ្ទួន​ៗ ឥត​ក្តី​អៀន​ខ្មាស ។
  4. អភិជ្ឈាកាយគន្ថ ( ន.នាមសព្ទ ) [អៈភិជ ឈា-កា យៈ-គ័នថៈ]   ( បា.បាលី​ ( បាលីភាសា ) )
    កិលេសជាត​ដែល​រួប​រឹត​នាម​កាយ, រូប​កាយ​ឲ្យ​ជាប់​នៅ​ក្នុង​អារម្មណ៍​កាមគុណ ។
  5. អភិញ្ញា ( ន.នាមសព្ទ ) [អៈភិញ-ញា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អភិជ្ញា) សេចក្ដី​ដឹង​យ៉ាង​ខ្ពស់; សេចក្ដី​ដឹង​វិសេស​ដែល​កើត​អំពី​កម្លាំង​នៃ​ឈាន : បាន​សម្រេច​អភិញ្ញា (ព. ពុ.) ។
  6. អភិញ្ញាណ ( ន.នាមសព្ទ ) [អៈភិញ-ញាន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អភិជ្ញាន) គ្រឿង​សម្គាល់; ស្លាក​ស្នាម; ភិនភាគ ។ ព. ពុ. សេចក្ដី​ដឹង​វិសេស​ខាង​ផ្លូវ​ព្រះ​និញ្វន ។
  7. អភិណ្ហ ( ន.នាមសព្ទ ) [អៈ-ភិន-ហៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< អភិណ្ហំ; អភីក្សណម៑) រឿយ​ៗ, ញយ​ៗ, ញឹក​ញយ ។ សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា អភិណ្ហ​គមនាគមន៍ (--គៈមៈ នាគំ) ការ​ទៅ​មក​រឿយ​ៗ : ធ្វើ​អភិណ្ហ​គមនាគមន៍ ។
    - អភិណ្ហប្បច្ចវេក្ខណៈ (អៈភិន-ហ័ប-បុ័ច-ចៈវ៉េក-ខៈណៈ) ការ​ពិចារណា​ឃើញ​រឿយ​ៗ, ការ​រំពឹង​ឃើញ​រឿយ​ៗ​ថា “ខ្លួន​អញ​គេច​មិន​រួច​ពី​ជរា, --ពី​ព្យាធិ, --ពី​មរណៈ, --ពី​សេចក្ដី​ព្រាត់​ប្រាស​និរាស, ខ្លួន​អញ​មាន​អំពើ​ល្អ​អាក្រក់​ជា​របស់​ខ្លួន​អញ” (ព. ពុ.) ។
    - អភិណ្ហ​សន្និបាត ការ​ប្រជុំ​គ្នា​រឿយ​ៗ​ឬ​ញឹក​ញយ ។ល។
  8. អភិណ្ហ --
    (មើល​ក្នុង​ពាក្យ អភិណ្ហ) ។
  9. អភិទោស ( ន.នាមសព្ទ ) [អៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ទោឞ) ព្រលប់ ។
    - អភិទោស​កាល ឬ --សម័យ (--ទោ-សៈ--) ពេល​ព្រលប់ ។
  10. អភិទ្រោះ ( ន.នាមសព្ទ ) [អៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អភិទ្រោហ; ខ្មែរ​ប្រើ ហ > ះ) ការ​កំហែង, គំរាម, សង្កត់សង្កិន, ជំលាប​ដាក់ (ខ្មែរ​ប្រើ​ជា កិ. ឬ គុ. ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ចូរ​កាន់​ចិត្ត​ស្មោះ កុំ​ប្រើ​អភិទ្រោះ ឆ្ពោះ​ជន​ឥត​ទោស បើ​ឲ្យ​ហ្មត់ចត់ ត្រូវ​មាន​សន្តោស ពុទ្ធោវាទ​ប្រោស ប្រាប់​ថា​បាន​សុខ ។

1   2   3   4   5   Next >>

Headley's Khmer-English Dictionary
  1. អភិ [ʔaʔpʰiʔ-]   - detail »
    Indic prefix generally meaning `against, at, out, over, beyond, above, extreme, high; very, extremely'


Prohok Solutions @2017 : Learn Khmer | Khmer Calendar