Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វត្ថពន្ធ

Chuon Nath's Khmer-Khmer Dictionary
  1. វត្ថពន្ធ ( ន.នាមសព្ទ ) [វ័ត-ថ្ពន់]   ( បា. ស.បាលីភាសាសន្មត )
    (< វត្ថ “សំពត់” + ពន្ធ “ចង, ក្រវាត់”) សំពត់​សម្រាប់​ក្រវាត់ ជា​បរិក្ខារ​របស់​បព្វជិត​ពុទ្ធ​សាសនិក, មាន ២ យ៉ាង​គឺ វត្ថពន្ធ​ចង្កេះ សម្រាប់​ក្រវាត់​ត្រង់​ចង្កេះ ដើម្បី​រក្សា​បរិមណ្ឌល​ស្បង់, បាលី​ហៅ កាយ​ពន្ធន មាន ២ បែប​គឺ សូករន្តកៈ ធ្វើ​ដោយ​ផ្ទាំង​សំពត់​តូច​វែង មាន​សណ្ឋាន​ស្រដៀង​នឹង​ពោះវៀន​ជ្រូក, បដិកៈ ធ្វើ​ដោយ​ចេស​សូត្រ​ឬ​អំបោះ​ត្បាញ​ចាក់​ស្រែះ​ជា​បន្ទះ មាន​ខ្សែ​ក្រង​ត្រង់​ខាង​ចុង​ទាំង​ពីរ​ល្មម​ក្រវាត់​បាន (វត្ថពន្ធ​ចង្កេះ ទាំង​ពីរ​បែប​នេះ​មាន​តាំង​ពី​ក្នុង​ពុទ្ធ​កាល​ត​រៀង​មក, មាន​ពុទ្ធប្បញ្ញតិ្ត ឲ្យ​ពួក​បព្វជិត​ក្រវាត់​ក្នុង​វេលា​ដែល​នឹង​ចូល​ទៅ​ក្នុង​ភូមិ, ឯ​វេលា​ក្រៅ​ពី​នេះ​មិន​មាន​កំណត់); វត្ថពន្ធ​ទ្រូង បាលី​ហៅ ឧរពន្ធន សម្រាប់​ក្រវាត់​ត្រង់​ខាង​ក្រោម​ដោះ​លើ​ផ្នត់​សង្ឃាដី ដែល​ពាក់​ពាត​លើ​ស្មា​ខាង​ធ្វេង​ពី​លើ​ចីពរ​ដែល​គ្រង ដើម្បី​រក្សា​បរិមណ្ឌល​ចីពរ​និង​សង្ឃាដី​កុំ​ឲ្យ​ធ្លាក់​រយីករយាក (ប្រើ​ក្នុង​វេលា​ពាក់​ផ្នត់​សង្ឃាដី​ពាត​លើ​ឧត្តរាសង្គៈ); វត្ថពន្ធ​ទ្រូង​នេះ​កើត​មាន​ក្នុង​សម័យ​ខាង​ក្រោយ​ពុទ្ធ​កាល ស្រករ​គ្នា​នឹង​សំពត់​អង្ស័ក; វត្ថពន្ធ​ទ្រូង​និង​អង្ស័ក​ទាំង​ពីរ​មុខ​នេះ​ជា​បរិក្ខារ​ចោឡៈ គឺ​ជា​គ្រឿង​បរិក្ខារ​រាយ​រង, ត្រូវ​ការ​ប្រើ​ប្រាស់​ក៏​បាន មិន​បាច់​ប្រើ​ក៏​បាន​ ប្រហែល​គ្នា​នឹង​គ្រឿង​បរិក្ខារ​តូច​ៗ ដូច​យ៉ាង​កន្សែង​ជូត​មុខ​ជាដើម​នោះ​ដែរ មាន​ក៏​បាន មិន​បាច់​មាន​ក៏​បាន (ព. វិ. ពុ.) ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. វត្ថពន្ធ [voattʰaʔ pʊən]   - detail »
    cloth belt used by Buddhist monks


Prohok Solutions @2017 : Learn Khmer | Khmer Calendar