Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិរី

Chuon Nath's Khmer-Khmer Dictionary
  1. សិរី ( ន.នាមសព្ទ ) [--រ៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រី) លម្អ​ដែល​គួរ​ឲ្យ​ស្រឡាញ់; សួស្ដី, ស្រី​សួស្ដី, មង្គល; ជោគ; សេចក្ដី​សុខ, សេចក្ដី​ចម្រើន; បុណ្យ, បុណ​ភ័ព្យ, ភ័ព្យ​ព្រេង, សំណាង​ល្អ; ព្រេង​សំណាង​ល្អ; ទ្រព្យ; ការ​មាន​បាន, លាភ; ឥស្សរ​ភាព, តេជះ , អំណាច; រាជ​ស័ក្ដិ; ទិព្យ​ស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មាន​សិរី, ឡើង​សិរី; សិរី​ជា​លំនៅ​នៃ​ភោគៈ ។
    - សីរី​ភទ្រ (សិរ៉ីភ័ត) សេចក្ដី​ចម្រើន​ដោយ​សិរី ឬ​សិរី​ដ៏​ចម្រើន : មាន​សិរី​ភទ្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូម​មាន​សួស្ដី​សិរី​ភទ្រ ចុះ​បែប​ចុះ​បទ​ប្រាកដ​ស្ដែង មាន​ជោគ​តេជះ​ដ៏​លើស​លែង មាន​គេ​កោត​ក្រែង​រាល់​វេលា ។
    - សិរី​មន្ត (--ម៉ន់) ដែល​មាន​សិរី; អ្នក​មាន​សិរី (បើ​ស្ត្រី​ជា សិរី​មតី ឬ សិរី​មន្តី) ។
    - សិរី​វិលាស វិលាស​ដ៏​មាន​សិរី ។
    - សិរី​វុឌ្ឍិ សេចក្ដី​ចម្រើន​ដោយ​សិរី ។
    - សិរី​សក្យ​មុនី ព្រះ​សក្យ​មុនី​មាន​សិរី, ព្រះ​មាន​បុណ្យ ។
    - សិរី​សម្បត្តិ សម្បត្តិ​មាន​សិរី ។
    - សិរី​សយនា (--សៈយ៉ៈន៉ា) ដំណេក​ដ៏​មាន​សិរី; ក្រឡា​បន្ទំ ។
    - សិរី​សោភា លំអ​នៃ​សិរី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី ២ ន. ផង) ។
  2. សិរី --
    (មើល​ក្នុង​ពាក្យ សិរី) ។
Headley's Khmer-English Dictionary
  1. សិរី ( v ) [seʔreʔ]   - detail »
    to combine, unite, assemble; to add up
  2. សិរីលង្កា ( n ) [seʔrəyleaŋkaa]   - detail »
    Sri Lanka (formerly Ceylon)
  3. សិរីសោភ័ណ [seʔrəysaopʰoan]   - detail »


Prohok Solutions @2017 : Learn Khmer | Khmer Calendar