Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ត្រី

Chuon Nath's Khmer-Khmer Dictionary
  1. ស្ត្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ថី) ស្រី (ព. ខ្ព.) ជា​គូ​គ្នា​នឹង បុរស, ត្រូវ​ប្រើ​ឲ្យ​ស្រប​គ្នា​ថា បុរស​ស្ត្រី, ប្រុស​ស្រី; កុំ​ប្រើ បុរស​ស្រី, ប្រុស​ស្ត្រី ដូច្នេះ​ឡើយ។
    - ស្ត្រី​កាម អ្នក​ស្រឡាញ់​ស្ត្រី, អ្នក​ងប់​ចិត្ត​ទៅ​រក​ស្ត្រី ។
    - ស្ត្រី​ការ្យ (--កា) ការ​របស់​ស្ត្រី; ស្ត្រី​អ្នក​ចម្រើន ។
    - ស្ត្រី​ក្សីរ ឬ
    - --ក្សេរ ទឹក​ដោះ​ស្ត្រី (ទឹក​ដោះ​មនុស្ស) ។
    - ស្ត្រី​ចរ្យា (--ច័រយ៉ា) ចរិយា​របស់​ស្ត្រី ។
    - ស្ត្រី​ជន (--ជន់) ពួក​ស្ត្រី, ស្ត្រី​ទួទៅ ។
    - ស្ត្រី​ជាតិ (--ជាត) ជាតិ​ជា​ស្ត្រី (ស្ត្រី) ។
    - ស្ត្រី​ទ្យូត អ្នក​លេង​ស្រី ។
    - ស្ត្រី​ទ្វេស អ្នក​ដែល​មិន​ចូល​ចិត្ត​នឹង​ស្ត្រី, អ្នក​ស្អប់​ស្រី ។
    - ស្ត្រី​ធន (--ធន់) ស្ត្រី​ដែល​ទុក​ជា​ទ្រព្យ; អ្នក​ដែល​មាន​ស្ត្រី​ជា​ទ្រព្យ, ដែល​លើក​ស្ត្រី​ថា​ជា​ទ្រព្យ ។
    - ស្ត្រី​ធម៌ ច្បាប់​សម្រាប់​ស្ត្រី; ច្បាប់​បញ្ញត្ត​ចំពោះ​ពួក​ស្ត្រី ។
    - ស្ត្រី​ប្រមុខ ដែល​មាន​ស្ត្រី​ជា​មុខ; អ្នក​ដែល​យក​ស្ត្រី​ធ្វើ​ជា​មុខ, ដែល​អាង​តែ​ស្រី ។
    - ស្ត្រី​ភាព ភាព​ជា​ស្ត្រី (ស្ត្រី) ។
    - ស្ត្រី​ភេទ ភេទ​ស្ត្រី ។
    - ស្ត្រី​មន្រ្ត ឬ - --មាយា មាយា​ស្ត្រី; កល​ឧបាយ​របស់​ស្ត្រី, ពុត​ស្រី ។
    - ស្ត្រី​រត្ន ឬ - --រ័ត្ន ស្ត្រី​កែវ, ស្ត្រី​ឆើតឆាយ, នាង​ឆើតឆោម, នាង​ឆោមឆាយ; លក្ស្មី ។
    - ស្ត្រី​លក្សណ៍,--ល័ក្សណ៍ ឬ - --លក្សណ ល័ក្សណ៍​របស់​ស្ត្រី ។
    - ស្ត្រី​លិង្គ ឬ - ឥត្ថី​លិង្គ (--លឹង) ភេទ​ស្ត្រី; ព. វ. សព្ទ​តន្តី​ភាសា​មាន​សំស្រ្កឹត​និង​បាលី​ជាដើម ដែល​មាន​ការន្ត​កំណត់​ថា​ជា​ភេទ​ស្ត្រី : កន្យា ឬ កញ្ញា, ទេវតា, ទេវី ឬ ទេពី, ធម្មតា, មាលា, សាលា ជា​ស្ត្រី​លិង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ការន្ត ផង) ។
    - ស្ត្រី​វរ​លក្សណ៍ ឬ
    - --វរ​ល័ក្សណ៍ ស្ត្រី​មាន​ល័ក្សណ៍​ដ៏​ប្រសើរ ។
    - ស្ត្រី​វិជិត បុរស​ដែល​ស្ត្រី​ឈ្នះ, ដែល​ចាញ់​អំណាច​ស្ត្រី, អ្នក​ដែល​ចាញ់​អំណាច​ប្រពន្ធ; ប្រុស​កំសាក​ញី ។
    - ស្ត្រី​សម្ភោគ សម្ភោគ​ជាមួយ​នឹង​ស្ត្រី ។ល។
  2. ស្ត្រី--
    (មើល​ក្នុង​ពាក្យ ស្ត្រី) ។
Headley's Khmer-English Dictionary
  1. ស្ត្រី ( n ) [strəy, saʔtrəy]   - detail »
    woman, girl, lady; women; the female sex


Prohok Solutions @2017 : Learn Khmer | Khmer Calendar