Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្រី

Chuon Nath's Khmer-Khmer Dictionary
  1. ស្រី ( ន.នាមសព្ទ )
    ពាក្យ​សម្រាប់​ប្រើ​ជា​សាធារណៈ ឃ្លាត​មក​ពី​ពាក្យ​សំស្រ្កឹត​ថា ស្ត្រី គឺ​មនុស្ស​ជាតិ​ដែល​មាន​ភេទ​ទីទៃ​ពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃ​ពី ខ្ទើយ (បណ្ឌក); ត្រូវ​ប្រើ​ឲ្យ​ស្រប​គូ​គ្នា​ថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំ​ប្រើ​ថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវ​ប្រើ​ថា បុរស​ស្ត្រី ឬ ស្ត្រី-បុរស ទើប​ស្រប​គ្នា : ប្រុស​ស្រី​ជា​ប្តី​ប្រពន្ធ, បុរស​ស្ត្រី​ជា​ស្វាមី​ភរិយា (ប្រើ​ពាក្យ​ស្រប​គ្នា​យ៉ាង​នេះ​ទើប​សម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្រី​ប្រុស​ទាំង​ទ្វី ជា​គូ​មាន​ពី- បុរាណ​ព្រេង​នាយ ស្រី​ជា​ប្រពន្ធ ប្រុស​ទោះ​សម្ទាយ បណ្ឌិត​ទាំងឡាយ ឲ្យ​ឈ្មោះ​ថា​ប្តី ។ ស្ត្រី​និង​បុរស ក្នុង​លោក​ទាំងអស់ ភរិយា​ស្វាមី គឺ​ប្តី​ប្រពន្ធ ហ្នឹង​ឯង​លោក​ស្ដី ជន​ក្នុង​លោកីយ៍ ហៅ​បាន​តាម​ថ្នាក់ ។ ប្តី​ជា​អ្នក​រក ទ្រព្យ​ធន​បាន​មក​ ប្រពន្ធ​ទុក​ដាក់ ចាស់​ទុំ​បុរាណ បាន​ពោល​បញ្ជាក់ ឲ្យ​នាង​ឲ្យ​អ្នក ចង​ចាំ​គ្រប់​ប្រាណ ។ សំណាប​យោង​ដី រី​ឯ​ស្រី​ៗ យោង​ប្រុស​សាមាន្យ ទោះ​មារយាទ​ខ្សោយ- ក៏​ដោយ​បើ​បាន ស្រី​មាន​សន្ដាន​ ខ្ជាប់ខ្ជួន​មួនមាំ ។ តែង​បាន​ចម្រើន ទ្រព្យា​កើត​កើន​ព្រោះ​ស្រី​ថែទាំ ចាត់ចែង​ទុក​ដាក់ ចេះ​លាក់​សន្សំ សង្វាត​ខិតខំ រក្សា​ឲ្យ​គង់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី ទៀត​ផង) ។ មាន​កាព្យ​ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ថ្លែង​អំពី​សុចរិត ៨ ប្រការ​ជា​មង្គល​របស់​ស្រី, យើង​យល់​ឃើញ​ថា គួរ​ស្រង់​យក​មក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ដើម្បី​រក្សា​ព្រះ​កេរ្តិ៍​ទុក​ឲ្យ​បាន​ឋិត​ថេរ​ចិរ​កាល​ត​វែង​ឆ្ងាយ​ទៅ; ព្រះ​រាជ​និពន្ធ​នោះ​ដូច​ត​ទៅ​នេះ​ថា ៖ នេះ​នឹង​សម្ដែង បរិយាយ​ចារចែង ដើម​បទ​អដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថី​លក្ខណា មង្គល​ច្នេះ​ពិត ។ ប្រែ​ថា​ស្រី​ជា កើត​កប​លក្ខណា ដោយ​នូវ​សុចរិត មង្គល​ប្រាំបី ឲ្យ​ស្រី​ពិនិត្យ ចាំ​យក​ជា​ក្រឹត្យ គ្រប់​រូប​ស្រី​ៗ ។ ដើម​បទ​ព័ណ៌នា លោក​ថា​ស្រី​ជា សុចរិត​ភក្តី ឫក​រាប​ស្រគត់ ផ្គង់ផ្តត់​សម្ដី ការ​កេរ្តិ៍​ខ្មាស​ស្រី បរិសុទ្ធ​មែន​មួន ។ លោក​ថា​ស្រី​ត្រង់ កាន់​សុចរិត​ផ្គង់ គំនិត​ចេះ​ស្ងួន អស់​ទ្រព្យ​សម្បត្តិ ប្រយ័ត្ន​ថែធួន ទុក​ដាក់​ខ្ជាប់ខ្ជួន មិន​មាន​ប្រមាទ ។ លោក​ថា​ស្រី​គាប់ កាន់​សុចរិត​ខ្ជាប់ ឧស្សាហ៍​សង្វាត ធ្វើ​ការ​សន្សំ តឿន​ខ្ញុំ​ឲ្យ​ឃ្មាត ឲ្យ​ខ្មី​សង្វាត មិន​មាន​ស្ងៀម​ដៃ ។ លោក​ថា​ស្រី​ប្រាជ្ញ សុចរិត​អង់អាច ចេះ​អធ្យាស្រ័យ ញាតិ​ព្រៀង​ទៅ​មក រាប់​រក​រួស​វៃ ទោះ​ជន​ដទៃ ក៏​រាប់​តាម​ពិត ។ លោក​ថា​ស្រី​ស្អាត សុចរិត​គ្មាន​ឃ្លាត មែន​មាន​គំនិត ចេះ​រៀប​អាហារ ភ្នាក់​ងារ​ស្រី​ពិត រណ្តាប់​ផ្គាប់​ចិត្ត ប្តី​គ្រប់​វេលា ។ លោក​ថា​ស្រី​ស្មោះ កាន់​សុចរិត​ឆ្ពោះ ចាំ​ចិត្ត​ស្នេហា តែ​នឹង​អង្គ​ប្តី ឥត​បី​រេរា ស្ម័គ្រ​ស្មោះ​ស្មើ​ជា និត្យ​នៅ​រៀប​រៀង ។ លោក​ថា​ស្រី​ស្លូត សុចរិត​រហូត អប​អត់​ឥត​ល្អៀង តាម​ពាក្យ​ប្តី​ផ្តាំ ចង​ចាំ​ទុក​ទៀង ពោល​ពាក្យ​មិន​ឃ្លៀង មិន​ឃ្លាត​សត្យា ។ លោក​ថា​ស្រី​ស្មើ សុចរិត​ស័រពើ អាច​រង​ធានា ទម្ងន់​ចិត្ត​ប្តី ទោះ​បី​ទុក្ខា ខ្សត់​ក្រ​ម្ដេចម្តា អាច​ទទួល​ប្រាណ ។ សុចរិត​ប្រាំបី ជា​មង្គល​ស្រី ប្រសើរ​ក្រ​មាន អ្វី​មក​ផ្ទឹម​ផ្ទាល់ ឲ្យ​ដល់​នេះ​បាន ស្រី​ណា​អាច​ធ្យាន ចិត្ត​ចាំ​រៀន​យក៍ ។ ទាំង​ប្រាំបី​ច្បាប់ ហៅ​ស្រី​មហា​គាប់ លោកីយ៍​កម្រ ស្រី​កាន់​សុចរិត ប្រព្រឹត្ត​ល្អិត​ល្អ ស្រី​ណា​ថា​ក្រ ធ្វើ​តាម​ពុំបាន ។ លោក​ថា​ស្រី​នោះ ចិត្ត​អាក្រក់​ស្មោះ ស្អប់​ដំបូន្មាន ផ្សា​ដោយ​សារ​ចិត្ត ទុច្ចរិត​សន្ដាន បង្ហិន​ធនធាន ចើក​អាស​មាយា ។ ក្តី​ជួ​ច្រើន​កល ក្រ​ដឹង​ចេះ​ដល់ លែបខាយ​ពុត​វា បើ​ចិត្ត​ចង់​ស្រាប់ ចង់​ស្ដាប់​ហាក់​ជា ងាយ​ដាយ​សោះសា ចេះ​ឯង​ដឹង​ឯង ។ ឯ​ត្រង់​ច្បាប់​ល្អ តិច​ទេ​យល់​ក្រ កម្រ​ក្រៃលែង ក្រ​ព្រោះ​មិន​ចង់ ប្រុង​អង្គ​ឲ្យ​ស្ដែង ក្រ​ដោយ​ចិត្ត​ល្បែង ចំណង់​តណ្ហា ។ អំពើ​សុចរិត អធ្យាស្រ័យ​ចិត្ត សម្អាត​ឧស្សាហ៍ ស្មើ​ស្មោះ​ស្លូត​ត្រង់ ផ្គត់ផ្គង់​ក្រឹត្យា ប្រាំបី​នេះ​ណា សុចរិត​ប្រាកដ ។ ឯ​សុចរិត​ស្រី ផ្គត់ផ្គង់​ស្វាមី លោក​ឲ្យ​អប​អត់ ឱន​អៀន​ចិត្ត​ទន់ ចេះ​គន់​បែប​បទ តាម​តែ​ចិត្ត​ពត់ ម្ដេច​ៗ តាម​បាន ។ មិន​មាន​ប្រកែក មិន​មាន​ជជែក ថា​ធ្វើ​មិន​បាន ទោះ​អៀន​អន់​អត់ សង្កត់​ចិត្ត​ប្រាណ តាម​ចិត្ត​ប្តី​ធ្យាន ម្ដេច​ៗ​មិន​ថា ។ ច្បាប់​នេះ​គួរ​ស្រី នៅ​នា​លោកីយ៍ ផ្ចង់​ចិត្ត​ឧស្សាហ៍ កាន់​ក្តី​សុចរិត ជា​ក្រឹត្យ​ថ្លៃ​ថ្លា ឲ្យ​ខ្ជាប់​ជាក់​ជា ចរិត​សព្វ​ថ្ងៃ ។ កាន់​បាន​ដូច្នោះ នឹង​ឮ​កេរ្តិ៍​ឈ្មោះ ប្រសើរ​ពេក​ក្រៃ នឹង​បាន​សាន្ត​សុខ ចៀស​ទុក្ខ​ចង្រៃ ដល់​បរលោក​ថ្លៃ សោយ​សុខ​សួគ៌​សិទ្ធ ។ សំដែង​សេចក្ដី ពី​មង្គល​ស្រី ប្រសើរ​ពេក​ពិត គ្រប់​ទាំង​ប្រាំបី ក្រឹត្យ​ស្រី​សុចរិត ចែង​ចប់​ភាសិត តាម​ព្រះ​បាលី ។ ៚ មើល​ក្នុង​ពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀត​ផង ។ (បើ​ពេញ​ចិត្ត, គួរ​ទន្ទេញ​ឲ្យ​ចាំ​រត់​មាត់, ជា​ការ​ប្រពៃ​ពេក) ។
  2. ស្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝ្រី; សិរី) សិរី ។ ខ្មែរ​ច្រើន​ប្រើ​ជា​ពាក្យ​រួម​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា ព្រះ​ស្រី​សព៌េជ្ញ ព្រះ​សព៌េជ្ញ​មាន​សិរី (ព្រះ​សព្វញ្ញុ​ពុទ្ធ) ។
    - ស្រី​សួស្ដី សិរី​សួស្ដី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិរី ផង) ។ រ. ស.
    - ព្រះ​ស្រី​ខណ្ឌ ស្លា​ក្រក ។
    - ព្រះ​ស្រី​ចុណ្ណ ស្លា​បុក ។
    - ព្រះ​ស្រី​ជីប ម្លូ​បៀក ។
    - ព្រះ​ស្រី​តម្ពុល ស្លា​តម្ពុល ។ ព្រះ​ស្រី​សន្លឹក ម្លូ, ស្លឹក​ម្លូ ។
    - ព្រះ​ស្រី​សុក្កា ស្លា​ស្លឹង ។
    - ព្រះ​ស្រី​សួង ថ្នាំ​ចុក ។
    - ព្រះ​ស្រី​ហរិត ស្លា​ខ្លី ។ល។
  3. ស្រីប្រសើរ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ : ភ្លេង​ស្រី​ប្រសើរ ។
  4. ស្រីសោភ័ណ ( ន.នាមសព្ទ ) or ស្រីសោភ័ន
    ស្រី​ល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោភ័ណ>សោភ័ណ ឬ សោភ័ន ផង) ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ទី​រួម​ខែត្រ​បាត់ដំបង (ហៅ​ក្លាយ​ជា ស៊ីសូផុន ក៏​មាន​តាម​សំនៀង សៀម​ដែល​សរសេរ​ជា ឝ្រីសោភន  អ. ថ. ស៊ីសូផុន ។
  5. ស្រី​មតី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី​ម័ត) ។
  6. ស្រី​ម័ត ( គុ.គុនសព្ទ ) [--ម៉ាត់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រីមត៑) មាន​សិរី, មាន​ស្រី​សួស្ដី; មាន​លំអ; មាន​ទ្រព្យ : មនុស្ស​ស្រី​ម័ត; បើ​ស្ត្រី​ជា ស្រី​មតី (ម៉ៈ--) : នាង​ស្រី​មតី ។
Headley's Khmer-English Dictionary
  1. ស្រី ( n ) [srəy]   - detail »
    woman
    See: ស្ត្រី
  2. ស្រី ( adj ) [srəy]   - detail »
    to be female
  3. ស្រី [srəy]   - detail »
    See: សិរី
  4. ស្រីម័ត ( adj ) [srəymat]   - detail »
    to be fine, beautiful, excellent; safe; happy; successful, prosperous


Prohok Solutions @2017 : Learn Khmer | Khmer Calendar