Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេក

Chuon Nath's Khmer-Khmer Dictionary
  1. សេក ( ន.នាមសព្ទ )
    បក្សី​ពួក​មួយ សម្បុរ​បៃតង ចំពុះ​ខ្លី​ខុប, មាន ៣ ប្រភេទ​គឺ សេក​សោម សេក​មាឌ​ធំ ចំពុះ​ក្រហម; សេក​យារ សេក​មាឌ​ប៉ុន​សេក​សោម​តែ​ចំពុះ​ខ្មៅ; សេក​អាត់ សេក​មាឌ​តូច ចំពុះ​ខ្មៅ (អ្នក​ស្រុក​ខ្លះ​ហៅ សេក​ក្រិច, ខ្លះ​ហៅ សេក​ក្រិស “សេក​តូច”); សេក​ទាំង​៣​ប្រភេទ​នេះ​សុទ្ធ​តែ​ស៊ី​គ្រាប់​ធញ្ញ​ជាតិ​និង​ផ្លែ​ឈើ, គ្រាប់​ឈើ​ជា​ចំណី ។
  2. សេក ( ន.នាមសព្ទ ) [សែក ] or សែក   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សេក) ការ​ស្រោច​ទឹក; ការ​ប្រោះព្រំ, ការ​ជជុះ​រលាស់ ។ ខ្មែរ​ប្រើ​ជា កិ. សំដៅ​សេចក្ដី​ថា “សូត្រ​មន្ត​អាគម​ប្រសិទ្ធី​ឲ្យ​ពូកែ” (តាម​ទម្លាប់​ច្រើន​សរសេរ សែក ជាង) : សែក​មន្ត, សែក​អាគម, សែក​គាថា​ដាស់​ដើម​ថ្នាំ ។
  3. សេកកិច្ច ( ន.នាមសព្ទ ) [--កៈកិច ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សេក + --កិច្ច) កិច្ច​ឬ​ការ​ប្រោះព្រំ, ការ​ជជុះ​រលាស់; ការ​ស្រោច​ទឹក : ធ្វើ​សេកកិច្ច (ប្រើ​ជា សេចន​កិច្ច ក៏​បាន) ។
  4. សេក្ខ ( ន.នាមសព្ទ ) [សេក-ខៈ ឬ សេក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝៃក្ស) អ្នក​ដែល​នៅ​កំពុង​សិក្សា, អ្នក​រៀន ។ ខ្មែរ​បុរាណ​ហៅ​ក្មេង​ដែល​នៅ​រៀន​អក្សរ​ក្នុង​វត្ត​ថា សេក្ខ​លោក ឬ កូន​សេក្ខ (សិស្ស​លោក ឬ​កូន​សិស្ស); ក្នុង​សម័យ​ឥឡូវ​ក៏​នៅ​មាន​ប្រើ​ខ្លះ​ដែរ : ហ៏​មើល​ចាត់ចែង​រៀប​បាយ​ឲ្យ​សេក្ខ​លោក​ផង ! (អ្នក​ខែត្រ​តាកែវ​និង​ខែត្រ​កំពត​និង​ខែត្រ​កំពង់ស្ពឺ​ប៉ែក​ខាង​លិច​នៅ​ប្រើ​ពាក្យ​នេះ​ជាង​អ្នក​ខែត្រ​ឯ​ទៀត) ។
    - សេក្ខ​បុគ្គល (សេកខៈបុកគល់) បុគ្គល​អ្នក​នៅ​កំពុង​សិក្សា​ត​ទៅ​ទៀត, បាន​ខាង​អរិយ​បុគ្គល​៧​ថ្នាក់​គឺ អ្នក​ដែល​បាន​សម្រេច​សោតា​មគ្គ, សោតា​ផល, សកទាគាមិ​មគ្គ, សកទាគាមិ​ផល, អនាគាមិ​មគ្គ, អនាគាមិ​ផល, អរហត្ត​មគ្គ (ព្រោះ​នៅ​មាន​ការ​សិក្សា​ឲ្យ​បាន​សម្រេច​មគ្គ​ផល​តាម​លំដាប់​ថ្នាក់​ត​ៗ ទៅ​រហូត​ដល់​អរហត្ត​ផល); ហៅ​ខ្លី​ត្រឹមតែ សេក្ខៈ ក៏​បាន (ព. ផ្ទ. អសេក្ខៈ, អសេក្ខ​បុគ្គល) ។
    - សេក្ខ​ភូមិ (សេក-ខៈភូម) ថ្នាក់​នៃ​សេក្ខ​បុគ្គល (ព. ផ្ទ. អសេក្ខ​ភូមិ) ។ល។
Headley's Khmer-English Dictionary
  1. សេក (១) ( n ) [seek]   - detail »
    watering, sprinkling water (usually with the fingers as in blessing rituals); douche, shower, bath (3) saek
  2. សេក (១) ( n ) [seek]   - detail »
    parrot (2) saek
  3. សេក (១) ( v ) [seek]   - detail »
    to recite magical incantations
  4. សេក្ខ ( n ) [seek, seekkʰaʔ-]   - detail »
    pupil, student, disciple (usually refers to students in a monastery; now mainly a dialect word used in parts of Kampot, Takeo, and Kompong Speu provinces)


Prohok Solutions @2017 : Learn Khmer | Khmer Calendar