Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លេខា

Chuon Nath's Khmer-Khmer Dictionary
  1. លេខា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​សរសេរ; សេចក្ដី​ដែល​សរសេរ, សំបុត្រ, ចុតហ្មាយ; ការ​គូស, ស្នាម, គំនូស; ការ​គូរ, វាស; គំនូរ; គ្រឿង​សម្គាល់;... ។
    - លេខាធិការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អធិការ) ស្មៀន​ធំ​របស់​អធិបតី​ក្រសួង, ស្មៀន​អ្នក​ត្រួតត្រា​លើ​ពួក​ស្មៀន, ចាងហ្វាង​ស្មៀន ។ សព្វ​ថ្ងៃ ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​អ្នក​រាជការ​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​ជាន់​កណ្ដាល ស្មើ​គ្នា​នឹង​លេខានុការ ឬ ស្មៀន​ធម្មតា ហៅ​ថា លេខាធិការ (បារ. Secrétaire) ឬ​ហៅ​ឲ្យ​ពេញ​ទាំងអស់​ថា លេខាធិការ​នៃ​ការិយាល័យ និង​ខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើ​ស្ត្រី​ជា លេខាធិការិកា ។
    - លេខាធិការដ្ឋាន មុខ​ងារ ឬ​ការិយាល័យ​របស់​លេខាធិការ ។
    - លេខានុការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ) ស្មៀន​រង​ពី​លេខាធិការ​មក; បើ​ស្ត្រី​ជា លេខានុការិកា ។ល។ ប្រើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា : ចក្ក​លេខា ឬ ចក្រ-- (ច័ក-កៈ-- ឬ ច័ក ក្រៈ--) ស្នាម​កង់, គំនូរ​ចក្រ ។
    - ចន្ទ​លេខា ឬ - ចន្ទ្រ-- (ច័ន-ទៈ-- ឬ ច័ន-ទ្រៈ--) ស្នាម ឬ គ្រឿង​សម្គាល់​ក្នុង​វង់​ព្រះ​ចន្ទ្រ ។ល។
  2. លេខាធិការ or លេខាធិការិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។
  3. លេខានុការ or លេខានុការិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។
Headley's Khmer-English Dictionary
  1. លេខា ( n ) [leikʰaa]   - detail »
    writing, letter, drawing, trace, mark
  2. លេខាធិការ ( n ) [leikʰaatʰiʔkaa]   - detail »
    secretary (e.g. of a political party, of an embassy)
  3. លេខានុការ ( n ) [leikʰaanuʔkaa]   - detail »
    under-secretary, assistant to a chief secretary


Prohok Solutions @2017 : Learn Khmer | Khmer Calendar