Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អក្ខរៈ

Chuon Nath's Khmer-Khmer Dictionary
  1. អក្ខរ ( ន.នាមសព្ទ ) [អូក-ខៈរ៉ៈ ] or អក្ខរៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខរ; អក្សរ) ស្នាម​គំនូស​មាន​តួ​រាង​ផ្សេង​ៗ​សម្រាប់​ប្រើ​សរសេរ​កត់​ពាក្យ​សម្ដី​និង​សេចក្ដី​ទាំងពួង ប្រើ​មិន​ចេះ​អស់ (អក្សរ) ចែក​ជា​ពីរ​ពួក​គឺ ស្រៈ និង ព្យញ្ជនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យញ្ជនៈ និង ស្រៈ ផង) ។
    - ចំ​អក្ខរៈ ត្រូវ​តាម​ខ្យល់​អក្សរ​មិន​ល្អៀង ។ ព. ប្រ. ត្រូវ​ត្រង់​មិន​ល្អៀង (ព. សា.) ។
    - ពេញ​អក្ខរៈ ពេញ​ទ្រពង​មាត់, ពេញ​ចំហ (ប្រើ​ចំពោះ​តែ​សម្ដី) : និយាយ​ពេញ​អក្ខរៈ ។
    - អក្ខរ​ក្រម ឬ - អក្សរ​ក្រម (--ក្រំ) លំដាប់​អក្សរ ។
    - អក្ខរ​ជននី (--ជនៈ--), --តូលិកា ឬ --លេខនី (--ខៈ --) ប៉ាកកៃ​ឬ​ស្លាប​ប៉ាកកា ។
    - អក្ខរ​ជីវក ឬ --ជីវកៈ (--វក់ ឬ --វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នក​តែង​សេចក្ដី (បើ​ស្ត្រី​ជា អក្ខរ​ជីវិកា) ។
    - អក្ខរ​ប័ដ ឬ --បដ្ត ដំបារ​ប្រាក់​ជាដើម​ដែល​សរសេរ​ឬ​ឆ្លាក់​អក្សរ ។
    - អក្ខរប្បយោគ (អ័ក-ខៈរុ័ប-ប៉ៈយោក) ឬ អក្សរ​ប្រយោគ អក្សរ​ផ្ញើ​ជើង​ឬ​អក្សរ​គ្រវាត់ ។
    - អក្ខរ​មុខ អ្នក​រៀន​អក្សរ ។
    - អក្ខរ​វិទូ អ្នក​ចេះ​អក្សរ​ហ្មត់ចត់, អ្នក​ចេះ​អក្សរ​សាស្រ្ត (ស្ត្រី​ក៏​ជា អក្ខរ​វិទូ ដូច​គ្នា) ។
    - អក្ខរ​វិធី បែប​វេយ្យាករណ៍​និយាយ​អំពី​អក្ខរៈ ។
    - អក្ខរ​វិន្យាស (--វិន-យាស) ប្រជុំ​អក្ខរ; អក្ខរៈ​ដែល​រៀង​តាម​លំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។
    - អក្ខរ​វិបត្តិ ការ​ឃ្លៀងឃ្លាត​តួ​ឬ​សំឡេង​អក្ខរៈ ។
    - អក្ខរ​វិបល្លាស ការ​បំប្លែង​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។ អក្ខរ​សម័យ វិធី​ប្រើ​អក្សរ, ការ​សរសេរ​ឬ​អាន​អក្សរ; ការ​សរសេរ​កើត​ឬ​មើល​ដាច់ : ចេះ​អក្ខរ​សម័យ ។
    - អក្ខរ​សម្បត្តិ ការ​មិន​ឃ្លៀងឃ្លាត​អក្ខរៈ ។
    - អក្ខរានុក្រម (--រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់​អក្សរ; អក្សរ​ឬ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់, វចនានុក្រម ។
    - អក្ខរាភិធាន ឬ
    - អក្ខរាភិធាន​សព្ទ (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេ​ពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់​អក្សរ (វចនានុក្រម) ។
    - អក្ខរាវិរុទ្ធ (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិន​ខុស, ត្រឹម​ត្រូវ”) ការ​សរសេរ​អក្សរ​មិន​ខុស, សិល្បៈ​និង​របៀប​ដែល​សរសេរ​ពាក្យ​ពេចន៍ ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ភាសា​ណា​មួយ ។ល។
Headley's Khmer-English Dictionary
  1. អក្ខរៈ ( n ) [ʔakkʰaʔraʔ]
    letter (of the alphabet), consonants and vowels; script, alphabet; writing
  2. អក្ខរៈ ( n ) [ʔakkʰaʔraʔ]
    Nirvana
  3. អក្ខរៈ ( n ) [ʔakkʰaʔraʔ]
    friendly letter, love-letter


Prohok Solutions @2017 : Learn Khmer | Khmer Calendar