Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្យញ្ជនៈ

Chuon Nath's Khmer-Khmer Dictionary
  1. ព្យញ្ជនៈ ( ន.នាមសព្ទ ) [ព្យ័ញ-ជៈនៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ព្យញ្ជន; វ្យញ្ជន) តួ​អក្សរ​ដែល​សម្រាប់​ផ្សំ​ជាមួយ​នឹង​ស្រៈ, លុះ​តែ​មាន​ស្រៈ​ផ្សំ​ផង ទើប​កើត​ច្បាស់​ប្រាកដ​ជា​សម្ដី​ឡើង​បាន ។ ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​មាន ៣៣ តួ (ស្មើ​គ្នា​នឹង​ព្យញ្ជនៈ​ខាង​ភាសា​បាលី​ដែរ) គឺ ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម; យ រ ល វ ស ឡ ំ; កាល​ពី​ក្នុង​សម័យ​បុរាណ ខ្មែរ​ប្រើ​ព្យញ្ជនៈ​ ៣៥ តួ ព្រោះ​មាន ឝ ឞ ពីរ​តួ​នេះ​ផង សម្រាប់​ប្រើ​ខាង​ភាសា​សំស្ក្រឹត, រៀង​របៀប​ត្រង់​ចន្លោះ វ និង ស (វ ឝ ឞ ស), ប៉ុន្តែ​លើក​លែង​ប្រើ​យូរ​ហើយ, ត្រង់​ពាក្យ​ណា​ដែល​ត្រូវ​ប្រើ ឝ ឞ ដូច​ជា បឝ្ចិម, បឞ្ឋ ជាដើម​នោះ ប្រើ​តែ ស មួយ​នេះ​ជា​ជំនួស​ជា បស្ចិម, ព្រះ​ឱស្ឋ ដូច្នេះ​វិញ (សរសេរ​ជា ព្យញ្ជន ក៏​បាន) ។
  2. ព្យញ្ជនៈ ( ន.នាមសព្ទ )
    (ព្យញ្ជន; វ្យញ្ជន) ម្ហូប​ក្រៅ​ពី​សម្ល​ទឹក គឺ​ម្ហូប​ក្រៀម, ម្ហូប​គោក, ម្ហូប​ខាប់, ឬ​ទឹក​ត្រី, ទឹក​គ្រឿង, អន្លក់ ជាដើម ហៅ ព្យញ្ជនាហារ (ព្យ័ញ-ជៈនាហា) ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូបៈ និង សម្ល ផង ។ បា. ឧត្តរិភង្គ ឈ្មោះ​ម្ហូប​គោ​មួយ​ប្រភេទ​ក្នុង វិ. ពុ. ថា​ជា ព្យញ្ជនៈ ដែរ ប្រហែល​ជា ប្រហិត ?
Headley's Khmer-English Dictionary
  1. ព្យញ្ជនៈ ( n ) [pyʊəɲceaʔneaʔ]   - detail »
    consonant
  2. ព្យញ្ជនៈ ( n ) [pyʊəɲceaʔneaʔ]   - detail »
    any kind of prepared food except soups


Prohok Solutions @2017 : Learn Khmer | Khmer Calendar