Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិបល្លាស

Chuon Nath's Khmer-Khmer Dictionary
  1. វិបល្លាស ( ន.នាមសព្ទ ) [--បុ័ល-ល៉ា ស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វិបយ៌ាស) ការ​ផ្លាស់​ប្រែ, ដំណើរ​ប្រែប្រួល, វិបរិត; ការ​បំប្លែង; ការ​ក្រឡះ; ការ​ភ្លាត់​ខុស : វិបល្លាស​សញ្ញា, វិបល្លាស​ចិត្ត, វិបល្លាស​ទិដ្ឋិ វិបរិត​សញ្ញា, ចិត្ត, ទិដ្ឋិ (ហៅ​តាម​របៀប​ថា សញ្ញា​វិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋ​វិបល្លាស ព. ពុ.) ។ វិបល្លាស​ក្នុង​វេយ្យាករណ៍​បាលី មាន ៧ យ៉ាង​គឺ ១- អក្ខរ​វិបល្លាស ការ​បំប្លែង​អក្ខរៈ; ២- លិង្គ​វិបល្លាស ការ​បំប្លែង​លិង្គ, ដំណើរ​ប្រែប្រួល​លិង្គ; ៣- វិភត្តិ​វិបល្លាស ការ​បំប្លែង​វិភត្តិ; ៤- វចន​វិបល្លាស ការ​បំប្លែង​វចនៈ; ៥- បុរិស​វិបល្លាស ការ​បំប្លែង​បុរិសៈ; ៦- កាល​វិបល្លាស ការ​បំប្លែង​កាល; ៧- វាចក​វិបល្លាស ការ​បំប្លែង​វាចកៈ; ដំណើរ​ប្រែប្រួល​វាចកៈ ។
Headley's Khmer-English Dictionary
  1. វិបល្លាស ( n ) [viʔpallaah]   - detail »
    perversion; change / transformation (esp. a bad one)


Prohok Solutions @2017 : Learn Khmer | Khmer Calendar