Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អគ្រ (អ័ក-គ្រៈ)

Chuon Nath's Khmer-Khmer Dictionary
  1. អគ្គ ( ន.នាមសព្ទ ) [អ័ក-គៈ] or អគ្រ (អ័ក-គ្រៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    កំពូល; ចុង, ចុង​ដែល​ខ្ពស់; ចំណែក​ឬ​ប៉ែក​ខាង​ដើម​ឬ​ខាង​មុខ​បំផុត ។ គុ. ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់​បំផុត; លើស, លើសលន់, លើសលុប, ឧត្ដម, ប្រសើរ, ប្រសើរ​បំផុត, ផុត​ថ្នាក់, ផុត​លេខ; ឯក, ជា​ឯក, យ៉ាង​ឯក; ធំ, ធំ​ចម្បង, ធំ​បណ្តាច់, មុន, មុន​បំផុត; មាន​តម្លៃ; ថ្មោង ។
    - អគ្គជៈ ឬ - អគ្រជៈ បង​បង្អស់ (បើ​ស្ត្រី​ជា អគ្គជា ឬ អគ្រជា) ។
    - អគ្គ​ជាយា ឬ - អគ្រ-- (រ. ស.) ភរិយា​ធំ​ចម្បង (អគ្គ​មហេសី ឬ​រាជ​មហេសី) ។
    - អគ្គដ្ឋាន ឬ - អគ្រស្ថាន ទី​ខ្ពស់; តំណែង​ឬ​ឋានន្តរ​ខ្ពស់​បំផុត ។
    - អគ្គ​ទក្ខិណេយ្យ​បុគ្គល ទក្ខិណេយ្យ​បុគ្គល​ខ្ពង់ខ្ពស់ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។
    - អគ្គ​ទាន ឬ - អគ្រ-- ទាន​ដ៏​ប្រសើរ ។
    - អគ្គ​ទេវី អគ្គ​មហេសី ។
    - អគ្គ​ទេសាភិបាល ឋានន្តរ​មន្រ្តី​ជាន់​ខ្ពស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​ណា​មួយ ចាត់​តាំង​ឲ្យ​ទៅ​ត្រួតត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្រ្តី​បារាំង​ដែល​ត្រួតត្រា​ឥណ្ឌូចិន ក្នុង​សម័យ​មុន​ឯករាជ្យ​ជាដើម (បារ. Gouverneur Général) ។
    - អគ្គ​នាយក នាយក​ធំ, ចាងហ្វាង​ធំ ។
    - អគ្គ​បណ្ឌិត ឬ - អគ្រ-- បណ្ឌិត​ខ្ពង់ខ្ពស់, អ្នក​ប្រាជ្ញ​ថ្នាក់​ខ្ពស់ ។
    - អគ្គ​បុគ្គល បុគ្គល​ថ្នាក់​ខ្ពស់ ។
    - អគ្គ​បុរស បុរស​ឧត្ដម ។
    - អគ្គ​ពាហា ដើម​ដៃ ។
    - អគ្គ​ភាព ភាព​ឬ​ភាវៈ​ជា​ធំ​ចម្បង ។
    - អគ្គ​ភូមិ ឬ - អគ្រ-- ថ្នាក់​ខ្ពស់, ជាន់​ខ្ពស់ ។
    - អគ្គ​ភោជន ឬ - អគ្រ-- ភោជន​មាន​តម្លៃ; ភោជន​ថ្មោង ។
    - អគ្គ​មន្រ្តី ឬ - អគ្រ-- មន្រ្តី​ផុត​លេខ ។
    - អគ្គ​មហា​បណ្ឌិត មហា​បណ្ឌិត​ថ្នាក់​ខ្ពស់ ។
    - អគ្គ​មហា​មាត្យ, អគ្គ​មហា​សេនា ឬ - អគ្គ​មហា​សេនាបតី, អគ្គ​មហា​សេនាធិបតី (--ប៉ៈដី) អធិបតី​នៃ​សេនាបតី ។
    - អគ្គ​មហេសី ឬ - អគ្រ-- មហេសី​ធំ​ចម្បង ។
    - អគ្គ​យាន ឬ - អគ្រ-- យាន​ប្រសើរ​បំផុត ។
    - អគ្គ​យោធី ឬ - អគ្រ​យោធិន សេនា​ប្រមុខ, ស្តេច​សឹក ។
    - អគ្គ​រាជ ព្រះ​រាជា​ជា​ធំ​ចម្បង, អធិរាជ ។
    - អគ្គ​រាជទូត រាជ​ទូត​ធំ, រាជ​ទូត​ចម្បង ។
    - អគ្គ​លេខាធិការ លេខាធិការ​ធំ ។
    - អគ្គ​វាចា ឬ - អគ្រ​សព្ទ ពាក្យ​ខ្ពស់ ។
    - អគ្គ​សាវ័ក ឬ - អគ្រ​សាវ័ក (--វ៉ាក់) សាវ័ក​ធំ; បើ​ស្ត្រី​ជា
    - អគ្គ​សាវិកា ឬ - អគ្រ​ស្រាវិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាវក>សាវក ឬ សាវ័ក ផង) ។
    - អគ្គ​សេនាបតី (--ប៉ៈដី) សេនាបតី​ធំ​បណ្តាច់ ។
    - អគ្គាធិការ អធិការ​ធំ ។
    - អគ្គានុរក្ស អនុរក្ស​ធំ, អ្នក​ត្រួត​មើល​ការ​ខុស​ត្រូវ​ទួទៅ, អ្នក​ឃ្លាំ​មើល​ពុត​ឬ​កិរិយា​មារយាទ អ្នក​ធ្វើ​ការ​ផ្សេង​ៗ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ក្នុង​មុខ​ការ ។
    - អគ្គាសនៈ (បា. < អគ្គ + អាសន) អាសនៈ​ខ្ពស់​ឬ​ប្រសើរ ។ល។
    - ឯក​អគ្គ ឬ - --អគ្រ (អែក-អាក់) គុ. ដែល​មាន​តែ​មួយ​ឬ​មាន​តែ​ម្នាក់​ប្រសើរ​ជាង​គេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឯក ទៀត​ផង) ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar