Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាចារៈ

Chuon Nath's Khmer-Khmer Dictionary
  1. អាចារ ( ន.នាមសព្ទ ) [--រ៉ៈ ] or អាចារៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាចារ) ការ​ប្រព្រឹត្ត, ចរិយា; ឫក, ឫកពា, មារយាទ, ឫក​មារយាទ; បែប​បទ, សណ្ដាប់ធ្នាប់ : មាន​អាចារៈ​ល្អ, មាន​អាចារៈ​ពុំ​គួរ​សម ។
    - អាចារ​កុសល (--សល់) អ្នក​ដែល​ឈ្លាស​ក្នុង​ការ​រក្សា​មារយាទ​ឲ្យ​ល្អ (បើ​ស្ត្រី​ជា អាចារ​កុសលា) ។
    - អាចារ​កោសល្ល ឬ --កោសល្យ (--សល់) ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​រក្សា​មារយាទ​ឲ្យ​ល្អ ។
    - អាចារ​វិន័យ ច្បាប់​សម្រាប់​រក្សា​មារយាទ​ឲ្យ​ល្អ, ឲ្យ​ត្រឹមត្រូវ ។
    - អាចារ​វិបត្តិ វិបត្តិ​មារយាទ គឺ​ខូច​មារយាទ, ខូច​ឫក ។
    - អាចារ​សម្បត្តិ ឬ--សម្ប័ទ, --សម្បទា (--ស័ម-ប៉ៈ--) ការ​បរិបូណ៌​ដោយ​មារយាទ​ល្អ គឺ​ដំណើរ​មាន​មារយាទ​ល្អ​ឬ​ត្រឹមត្រូវ ។
    - អាចារ​សម្បន្ន (--សំ-ប័ន) អ្នក​ដែល​បរិបូណ៌​ដោយ​មារយាទ​ល្អ (បើ​ស្ត្រី​ជា អាចារ​សម្បន្នា អ. ថ. --ស័ម-បុ័ន-ន៉ា) ។
    - អាចារ​សាស្រ្ត ក្បួន​និយាយ​ពី​អាចារៈ; វិទ្យា​សាស្រ្ត​ចែង​អំពី​ចរិយា, ឫកពា, សណ្តាប់ធ្នាប់​របស់​មនុស្ស ។
    - អាចារារិយៈ (មើល​ក្នុង​ពាក្យ អរិយ) ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. --ចា, ដូច​ជា ទុរាចារ, សមាចារ, អភិសមាចារ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar