Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អារក្ខ

Chuon Nath's Khmer-Khmer Dictionary
  1. អារក្ខ ( ន.នាមសព្ទ ) [--រ៉ាក់ ] or អារក្ស   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ការ​បីបាច់, ការ​ថែទាំ​ឬ​មើល​ថែទាំ, ការ​គ្រប់គ្រង, ការ​កាន់​កាប់​រក្សា, ការ​ថែ​រក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់; ដំណើរ​ជួយ​រក្សា​ការពារ ។ ខ្មែរ​ហៅ​ខ្មោច​ល្បាក់សា, ខ្មោច​មេមត់​ឬ​បិសាច, អសុរកាយ​ដែល​កាន់​កាប់ ថា អារក្ស សំដៅ​សេចក្ដី​ថា “ខ្មោច​អ្នក​បីបាច់​រក្សា” : លៀង​អារក្ស, អារក្ស​ចូល, រូប​អារក្ស, ភ្លេង​អារក្ស, សព្ទ​អារក្ស ។
    - អារក្ស​ត្បាល់ ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ, មាន​ក្មេង​ម្នាក់​ទទូរ​សំពត់​អង្គុយ​លើ​ត្បាល់​ធំ​ផ្កាប់ ធ្វើ​ជា​រូប​អារក្ស, មាន​ក្មេង​ច្រើន​នាក់​អង្គុយ​ព័ទ្ធ​ជុំ​វិញ ច្រៀង​ទះ​ដៃ​រាយ​ទំនុក, ក្មេង​ដែល​អង្គុយ​លើ​ត្បាល់​នោះ​ធ្វើ​អាការ​កិរិយា​ដូច​ជា​ខ្មោច​អារក្ស​ចូល (ជា​ល្បែង​លំអក់​ព័ណ៌, មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។
    - អារក្ស​ទឹក បិសាច​អ្នក​រក្សា​ទឹក, ខ្មោច​ចាំ​ទឹក​ឬ​ខ្មោច​ទឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។
    - អារក្ខ​ទេវតា, អារក្ខ​ទេព ឬ អារក្ស-- (--រ៉ាក-ខៈ-- ឬ --រ៉ាក់-ក្សៈ--) ទេវតា​អ្នក​បីបាច់​រក្សា​មនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ--រក្ស ក៏​បាន ទេព្រ័ក្ស ក៏​បាន) ។
    - អារក្ស​ព្រៃ បិសាច​រក្សា​ព្រៃ, ខ្មោច​ព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។ល។
  2. អារក្ខ --
    (មើល​ក្នុង​ពាក្យ អារក្ខ ឬ អារក្ស) ។
  3. អារក្ខា ( ន.នាមសព្ទ ) [--រ៉ាក់-ខា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អារក្សា) ការ​ជួយ​រក្សា​ការពារ​ឲ្យ​បាន​សេចក្ដី​សុខ​ស្រួល, ការ​ឃុំ​គ្រង​រក្សា​ការពារ​អន្តរាយ, ការ​មើល​ថែទាំ​ប្រយ័ត្ន​មិន​ឲ្យ​អន្តរាយ​កើត​ឡើង​បាន : កាល​បើ​មាន​ហេតុ​គួរ​ឲ្យ​កើត​មាន​អន្តរាយ​ក្នុង​ទី​អាវាស, សង្ឃ​អាច​សូម​អារក្ខ​អំពី​រដ្ឋបាល​បាន (តាម​គួរ​ដល់​អនុញ្ញាត​ក្នុង​វិន័យ) ។
Headley's Khmer-English Dictionary
  1. អារក្ខ ( n ) [ʔaarak, ʔaareak]   - detail »
    spirit, demon (these supernatural beings may be benevolent or malevolent)
  2. អារក្ខ ( n ) [ʔaarak, ʔaareak]   - detail »
    care, protection; caring, protecting, guarding; administration; governing; assistance.
  3. អារក្ខ ( v ) [ʔaarak, ʔaareak]   - detail »
    to take care of
  4. អារក្ខា ( n ) [ʔaarakkʰaa]   - detail »
    police, law enforcement agency


Prohok Solutions @2017 : Learn Khmer | Khmer Calendar