Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពុំ

Chuon Nath's Khmer-Khmer Dictionary
  1. ពុំ ( និ.និបាតសព្ទ )
    មិន, ឥត : ទៅ​ពុំ​ខាន, ធ្វើ​ពុំ​កើត, ពុំ​ប្រសើរ, ពុំ​គាប់​ចិត្ត, ពុំ​យូរ​ប៉ុន្មាន, ពុំ​សូវ​ល្អ, មាន​ជា​ដរាប​ពុំ​ដែល​ដាច់, ធ្វើ​ដូច្នេះ​ទៀត​ពុំ​បាន​ឡើយ ។ល។ តាម​ទម្លាប់​ប្រើ, បើ​អ្នក​តូច​និយាយ​ស្ដី​ក្នុង​សំណាក់​ឥស្សរ​ជន តែង​ប្រើ​ពាក្យ ពុំ ជា​ជំនួស​ពាក្យ មិន ជា​ដរាប : ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ពុំ​ដែល​បាន​ឃើញ; ខ្ញុំ​ព្រះ​បាទ​ម្ចាស់​ពុំ​ដែល​បាន​ទៅ; ការ​នោះ​ខ្ញុំ​បាទ​ធ្វើ​ពុំ​កើត; សេចក្ដី​គួរ​ពុំ​គួរ​សូម... អភ័យ​ទោស ។ល។
    - ពុំ​ជា មិន​ល្អ, មាន​សៅហ្មង, ឆ្គាំឆ្គង; មាន​ជំងឺ ។ ពុំ​ជា​បើ, ពុំ​ជា​បើ​បី ឬ ពុំ​ជា​បី​បើ មិន​ជា​បី, មិន​ជា​បើ​បី ឬ​មិន​ជា​បី​បើ ។ ពុំ​សម​បើ ឬ ពុំ​សម​បី​បើ មិន​សម​បើ ឬ​មិន​សម​បី​បើ ។ ពុំ​លង់​ឡើយ ពុំ​យូរ​ឡើយ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិន ផង) ។
  2. ពុំងា ( គុ.គុនសព្ទ )
    ស្ងួន​ភ្ងា; ប្រសើរ, ថ្លៃថ្លា, ឆើតឆាយ (ច្រើន​ហៅ​ស្ត្រី​ជាទី​ស្រឡាញ់​ដោយ​ថ្នម​ចិត្ត) : កែវ​ពុំងា, ប្អូន​ពុំងា, ពៅ​ពុំងា, មាស​ពុំងា... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃ​ប្អូន​មាស​ពុំងា បង​សូម​លា​កែវ​ពិសី ត្រឡប់​ទៅ​បុរី សូម​ប្អូន​ស្រី​នាង​កុំ​ឃាត់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្ងា​ប្រិយ ផង ។
  3. ពុំចេរ ( និ.និបាតសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    សូម​ឲ្យ​តែ, តាមតែ ។ ប្រើ​ក្នុង​ពាក្យ​កាព្យ​និង​ពាក្យ​រាយ : ខ្ញុំ​សូម​ក្រាប​លា​ទៅ ផ្ញើ​រាជ្យ​នៅ​ក្សត្រ​ថ្លៃថ្លា ពុំ​ចេរ​ទ្រង់​មេត្តា អត់​ទោស​ប្រោស​សត្វ​ជា​ខ្ញុំ (សាស្ត្រា​ភោគកុល​កុមារ) ។ រី​អញ​ខ្ញុំ​នេះ​ប្រណិប័តន៍​តាម​សុចរិត​តែ​សព្វ​ថ្ងៃ​ពុំ​ចេរ​នឹង​ទ្រង់​មេត្តា​ប្រោស​អត់​ទោស​អញ​ខ្ញុំ​មទ្រី​ក្នុង​គ្រា​នេះ​ម្ដង​ហោង (ម. កណ្ឌ​មទ្រី​បព្វៈ) ។ មួយ​យ៉ាង​ទៀត ពុំ​ចេរ ថា​ពុំ​ដឹង, ពុំ​ចេះ, ពុំ​ស្គាល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រើ​ដឹង​តុលហាប ប្រើ​ដឹង​ខ្ពស់​ទាប មាន​ភ្នែក​យល់​ល្អ ទោះ​ដឹង​ទឹក​មាស​ពុំចេរ​នូវ​ថ្ម ទោះ​ដឹង​ដី-ស ពុំ​ចេរ​សំបុត្រ ។ ធ្វើ​ស្រែ​មើល​ស្មៅ សន្តាន​មើល​ផៅ បម្រើ​មើល​ពុត ទោះ​ដឹង​ពុត​ជា ពុំ​ចេរ​ពុត​ត្បុត ដឹង​ចិត្ត​បរិសុទ្ធ ពុំ​ចេរ​ឥរិយា ។ (សាស្ត្រា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ នៃ​ព្រះ​រាជ​សម្ភារ) ។
  4. ពុំជូកាល ( និ.និបាតសព្ទ )
    ដែល​ខុស​កាល, ដែល​កើត​មាន​ក្នុង​កាល​ដ៏​ប្លែក​ខុស​ធម្មតា : ហេតុ​ពុំជូ​កាល, ភ្លៀង​ពុំជូ​កាល (និយាយ ពុំជួ​កាល ក៏​មាន) ។
  5. ពុំនោះ ( និ.និបាតសព្ទ ) or ពុំនោះ​សោត
    មួយ​ទៀត, មួយ​វិញ​ទៀត, មួយ​វិញ​សោត, បើ​មិន​ដូច្នោះ ។ ពាក្យ​និបាត​ជា​សន្ធាន​សម្រាប់​ប្រើ​ត​សង្កត់​សេចក្ដី​បន្ទាប់​អំពី​ពាក្យ ឬ, ឬ​ក៏, ឬ​ថា; ប្រើ​រៀង​បន្ត​គ្នា​តាម​លំដាប់​មុន​ក្រោយ​គឺ​ពាក្យ ឬ ត្រូវ​រៀង​មុន, ឬ​ក៏ រៀង​ត្រង់​ទី ២, ពុំនោះ ត្រង់​ទី ៣, ពុំនោះ​សោត​ត្រង់​ទី ៤ : ត្រូវ​ចាត់​បម្រើ​ឲ្យ​ទៅ​ប្រាប់, ឬ​ផ្ដាំ​ផ្ញើ​នឹង​មនុស្ស​អ្នក​ទៅ​មក, ឬ​ក៏​សរសេរ​សំបុត្រ​ឲ្យ​បម្រើ​យក​ទៅ, ពុំនោះ​ផ្ញើ​នឹង​គេ​អ្នក​ទៅ​មក, ពុំនោះ​សោត​បិទ​តែមប្រិ៍​ផ្ញើ​តាម​ប្រៃសណីយ៍​ក៏​បាន ។
  6. ពុំសែន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ស្ទើរ​ជា​ស្មៅ, ស្លឹក​ក្រអូប, គេ​ដាំ​សម្រាប់​ប្រើ​ជា​គ្រឿង​អប់ ឬ​ធ្វើ​ជា​ថ្នាំ​រម្ងាប់​រោគ : ស្លឹក​ពុំសែន ។ ឈ្មោះ​ជ័រ​មួយ​ប្រភេទ កើត​អំពី​ការ​ស្ល​លាយ​កប៌ូរ​និង​ថ្នាំ​ឯ​ទៀត​ៗ​ខ្លះ​ផង ធ្វើ​ជា​បន្ទះ​តូច​ៗ ស្ដើង​ៗ មាន​សម្បុរ-ស​ភ្លឺ​ក្លិន​ក្រអូប​ឆួល, ធ្វើ​មក​ពី​ប្រទេស​ក្រៅ, សម្រាប់​ប្រើ​ធ្វើ​ជា​ថ្នាំ​កែ​រោគ​ខ្យល់​ជាដើម; បើ​មក​ពី​បរទេស ហៅ​ថា
    - ពុំសែន​ទេស ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​ទ្រវែង​ខាង​ចុង​បន្តិច : ស្វាយ​ពុំសែន (ជា​គូ​គ្នា​នឹង ស្វាយ​ក្បាល​ដំរី) ។
Headley's Khmer-English Dictionary
  1. ពុំ [pum]   - detail »
    negative particle not, non-, without ( ពុំ is a stylistic variant of មិន and may replace it in many cases; like មិន it usually occurs with the final particle ទេ់ according the the VK, ពុំ is somewhat more respectful than other negative particles and is commonly used when addressing a superior)
  2. ពុំ ( adj ) [pum]   - detail »
    to be beloved, dear, favorite; dearest, darling

    Reference: ពុំងា
  3. ពុំសែន ( n ) [pum saen]   - detail »
    kind of aromatic shrub (Pogostemon patchouti or P. cablin; the leaves provide an oil used in perfumes, soaps, smelling salts, and insecticides)
  4. ពុំសែន ( n ) [pum saen]   - detail »
    kind of resin obtained primarily from the camphor tree (Cinnamomum camphora)
  5. ពុំសែន ( n ) [pum saen]   - detail »
    kind of mango (Mangifera indica)

    Reference: ស្វាយពុំសែន


Prohok Solutions @2017 : Learn Khmer | Khmer Calendar