Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពុំនោះ​សោត

Chuon Nath's Khmer-Khmer Dictionary
  1. ពុំនោះ ( និ.និបាតសព្ទ ) or ពុំនោះ​សោត
    មួយ​ទៀត, មួយ​វិញ​ទៀត, មួយ​វិញ​សោត, បើ​មិន​ដូច្នោះ ។ ពាក្យ​និបាត​ជា​សន្ធាន​សម្រាប់​ប្រើ​ត​សង្កត់​សេចក្ដី​បន្ទាប់​អំពី​ពាក្យ ឬ, ឬ​ក៏, ឬ​ថា; ប្រើ​រៀង​បន្ត​គ្នា​តាម​លំដាប់​មុន​ក្រោយ​គឺ​ពាក្យ ឬ ត្រូវ​រៀង​មុន, ឬ​ក៏ រៀង​ត្រង់​ទី ២, ពុំនោះ ត្រង់​ទី ៣, ពុំនោះ​សោត​ត្រង់​ទី ៤ : ត្រូវ​ចាត់​បម្រើ​ឲ្យ​ទៅ​ប្រាប់, ឬ​ផ្ដាំ​ផ្ញើ​នឹង​មនុស្ស​អ្នក​ទៅ​មក, ឬ​ក៏​សរសេរ​សំបុត្រ​ឲ្យ​បម្រើ​យក​ទៅ, ពុំនោះ​ផ្ញើ​នឹង​គេ​អ្នក​ទៅ​មក, ពុំនោះ​សោត​បិទ​តែមប្រិ៍​ផ្ញើ​តាម​ប្រៃសណីយ៍​ក៏​បាន ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar